👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussion
ចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ក្រោយបង្ហាញមុខរថយន្ដសេរីថ្មីរបស់ខ្លួនក្នុងកម្មវិធីតាំងបង្ហាញរថយន្ដ New York International Autoshow កាលពីពេលថ្មីៗនេះ VinFast បានបង្ហាញថា រថយន្ដសេរីថ្មីនេះមានសមត្ថភាពអាចផលិតកម្លាំងបានជាង ៤០២ សេះ និងសាកពេញម្ដងបើកបានចម្ងាយច្រើនជាង ៥០០ គម រួមជាមួយនឹងតម្លៃធូរថ្លៃផងដែរ។
VinFast គឺម៉ាកសញ្ញារថយន្ដអគ្គិសនីរបស់ វៀតណាម ដែលទើបតែមានឈ្មោះបោះសម្លេងខ្លាំងក្នុងរង្វង់ប៉ុន្មានឆ្នាំក្រោយនេះ ដោយបានពង្រីកការផលិត និងលក់របស់ខ្លួនទៅកាន់ទីផ្សារជាច្រើនជុំវិញពិភពលោក ជាពិសេសអាមេរិក ជាមួយបំណងប្រជែងជាមួយ Tesla ផងដែរ ដោយថ្មីៗនេះ VinFast ទើបតែបាន ធ្វើបទបង្ហាញរថយន្ដថ្មីរបស់ខ្លួន ដែលត្រៀមចូលទីផ្សារចំនួន ២ ម៉ូដែលទៀត នោះគឺ VinFast SUV VF8 កៅអី ២ជួរ និង VF9 កៅអី ៣ជួរ។
VInFast SUV នេះ រត់ដោយប្រើប្រាស់ប៉ុងពីរ Dual Motor AWD ដោយ VinFast បានឲ្យដឹងថាចំពោះ VF8 អាចចផលិតកម្លាំងបានដល់ទៅ ៤០២ សេះ សម្រាប់ Plus Trim និង ៣៤៨ សេះ សម្រាប់ Eco Trim និងអាចជាន់បានពីល្បឿន ០ ទៅ ១០០ គម ក្នុងរយៈពេល ៥.៦ វិនាទី ។ ចំណែកឯ ចម្ងាយធ្វើដំណើរវិញ VF8 Eco អាចបើកបរបានដល់ ៤៧០ គម និង VF8 Plus បាន ៤៤៥ គម រាល់ពេលសាកពេញម្ដង រីឯ VF9 Eco បាន ៦០០ គម ហើយ VF9 Plus បាន ៥៨០ គម ពេលសាកពេញម្ដង។
VinFast បានឲ្យដឹងដែរថា VF 8 និង VF 9 នឹងចូលក្នុងទីផ្សារអាមេរិកជាផ្លូវការនៅ ចុងឆ្នាំនេះ រីឯតម្លៃវិញ សម្រាប់ VF8 Eco គឺចាប់ផ្ដើមពី ៤១០០០ ដុល្លារ, VF8 Plus ចាប់ពី ៤ ៨០០០ ដុល្លារឡើងទៅ, VF 9 Eco ចាប់ពី ៥៦០០០ ដុល្លារ, និង VF9 Plus ចាប់ពី ៦១០០០ ដុល្លារឡើងទៅ។ ប៉ុន្ដែអតិថិជន ក៏អាចជ្រើសរើសទិញរថយន្ដ VinFast នេះក្នុងតម្លៃទាបផងដែរ តាមរយៈកម្មវិធី VinFast Battery Leasing របស់ VinFast ដោយការទិញរតែតួថយន្ដទទេ ចំណែកថ្លៃអាគុយនឹងត្រូវបង់ជាប្រចាំខែ អាស្រ័យលើការប្រើប្រាស់ របស់អតិថិជន ដូចជា សម្រាប់ការបើកបរក្នុងចម្ងាយជាង ៥០០ គម ក្នុងមួយខែជាប្រចាំ ត្រូវបង់ ៣៥ ដុល្លារ ប៉ុន្ដែសម្រាប់ការបើកបរដោយមិនគិតចម្ងាយគឺត្រូវបង់ ១១០ ដុល្លារក្នុងមួយខែជាដើម។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Toyota Vios 2023 មួយទឹកស្លាកលេខខ្ទង់ 2ម៉ឺនដុល្លារជាងទេ កាលថ្មីខ្លាញ់គោ 3ម៉ឺនដុល្លារជាង រូបរាងបែបស្ព័រទំនើប ល្មមពិចារណាហើយនៅ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
តម្លៃប្រហែល Prius 07-09 ដែរ! Morning 2017-2019 ទំនើបហើយបានឆ្នាំខ្ពស់ទៀត តម្លៃខ្ទង់ 1ម៉ឺនស្ដើងគួរពិចាររណាអត់?
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា