ក្រោយសម្រេចបានការលក់រថយន្ដអគ្គិសនី SUV VF8 និង VF9 ព្រមជាមួយនឹងការពង្រីកទីផ្សារ គួរឲ្យកត់សម្គាល់ និងធ្វើរោងចក្រដល់ សហរដ្ឋអាមេរិក និងអឺរ៉ុប ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីវៀតណាម VinFast ថ្មីៗនេះ ទើបតែបានប្រកាសចេញគម្រូរថយន្ដអគ្គិសនីម៉ូដែលថ្មីមួយទៀត ដែលមានរាងតូច និងទាក់ទាញប្លែកខុសពីម៉ូដែលមុនៗ ដែល គ្រោងមកដណ្ដើមទីផ្សារនៅឆ្នាំ ២០២៤ នេះ។
រថយន្ដអគ្គិសនីថ្មីនេះ ត្រូវបាន VinFast ឲ្យឈ្មោះថា VF3 ជាប្រភេទកូនឡាន SUV រាងសាច់ដុំ ដែលមើលទៅរចនាបទស្រដៀងនឹង Suzuki Jimny ប្រវែងបណ្ដោយខ្លួន ៣.១ ម, ទ្វារ ២, ជិះបានគ្នា ៥ នាក់ និងរចនាបទខាងក្នុងបែបទូលាយ តែទាន់សម័យ មិនមានបំពាក់បរិក្ខារស្អេកស្កះច្រើន ដើម្បីសន្សំកន្លែងជិះ និងដាក់ឥវ៉ាន់ផ្សេងៗ ជាមួយនឹងអេក្រង់កុងទ័របែបឌីជីថល និងមានបំពាក់មុខងារ និងប្រព័ន្ធបច្ចេកវិទ្យាចាំបាច់សម្រាប់ការប្រើប្រាស់លើរថយន្ដ បម្រើផាសុខភាព និងសុវត្ថិភាព។
VinFast បានឲ្យដឹងដែរថា VF3 នឹងនាំមកជូន ២ trim level បែប Eco និង Plus បំពាក់ម៉ូទ័រអគ្គិសនី ១ និងថ្មដែលអនុញ្ញាតឲ្យវាជិះបានសមរម្យសម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ ជាពិសេសការជិះក្នុងក្រុង តែមិនបានបញ្ចាក់ចម្ងាយច្បាស់លាស់នោះទេ ដោយរងចាំបង្ហាញ រួមគ្នាជាមួយព័ត៌មានលម្អិតផ្សេងៗទៀតនៅថ្ងៃចេញលក់ជាផ្លូវការ។
គួរបញ្ចាក់ផងដែរថា សម្រាប់ VF3 នេះ VinFast បានឲ្យដឹងថា ក្រុមហ៊ុនផលិតឡើងជាពិសេសសម្រាប់ តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន (វៀតណាម) ដែលនឹងបើកឲ្យកម្មង់ទិញក្នុងទីផ្សារវៀតណាមដំបូងគេ នៅរង្វង់ខែ កញ្ញា ២០២៣ នេះ និងផ្ដល់ដល់ដៃអតិថិជននៅត្រីមាសទី ៣ ឆ្នាំ ២០២៤ ហើយនឹងបន្ដចេញលក់ទៅប្រទេសផ្សេងៗទៀត អាស្រ័យលើការពេញនិយមរបស់វានៅពេលក្រោយ។
ប្រភព៖ VinFast
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី