ចង់ចូលរួមសរសេរអត្ថបទទាក់ទងនឹងវិស័យយានយន្តនៅ Advan Auto សូមដាក់ពាក្យតាមរយៈ
https://bit.ly/3FZefOr
ឬផ្ញើ CV មកកាន់ ៖
Email : Sotheara@advan-auto.com
Telegram : 015 201 102
…………………………………………………………………..
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដរបស់ស៊ុយអ៊ែត Volvo បានប្រកាស នៅក្នុងសន្និសិទតាំងបង្ហាញ ផលិតផលអេឡិចត្រូនិចប្រចាំឆ្នាំ CES ២០២២ ថាខ្លួនបានចាប់ដែគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Luminar Technology ផលិតឡានអគ្គិសនីបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្ដិ មានឈ្មោះថា Ride Pilot នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Jelopnik។
បើតាមសម្ដីនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យារបស់ Volvo លោក Henrik Green បានឲ្យដឹងថា ប្រព័ន្ធ Ride Pilot នេះគឺជាបច្ចេកវិទ្យាទំនើបដែលត្រូវបានអភិវឌ្ឍមកថ្មី ជាមួយសមត្ថភាពខ្ពស់ អាចឲ្យឡានបើកដោយ ស្វ័យប្រវត្តិក្នុងកម្រិត ៣ ខណៈដែលឡានអគ្គិសនីរបស់តេស្លាប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត ២។
លោកបានបន្ថែមទៀតថា “ជាមួយ Ride Pilot អ្នកបើកបរមិនត្រូវការកាន់ចង្កូតបើកឡាន ហើយក៏មិនចាំបាច់ត្រូវការមើលផ្លូវដែរ”។
សម្រាប់បរិក្ខារដែលនឹងបំពាក់មកជាមួយនឹង ប្រព័ន្ធ Ride Pilot នេះមានដូចជា សំណុំឧបករណ៍ចាប់សញ្ញា Luminar Iris LiDAR sensor, ប្រព័ន្ធ Ultrasonic sensor ចំនួន ១៦, កាម៉េរាសុវត្ថិភាព ចំនួន ៨ និងប្រព័ន្ធរ៉ាដារ ចំនួន ៥។
ក្រុមហ៊ុន Volvo ក៏បានបញ្ជាក់ផងដែរថា ខ្លួនគ្រោងនឹងបំពាក់បច្ចេកវិទ្យាបើកស្វ័យប្រវត្តិ Ride Pilot នេះ លើរថយន្ដអគ្គិសនី Volvo សេរីថ្មីជាខ្សែស្រឡាយរបស់ Volvo XC90 ដែលនឹងបើកទទួលការកម្មង់ក្នុងឆ្នាំនេះ ព្រមទាំងចេញមុខលើទីផ្សាររដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកមុនគេ បន្ទាប់ពីសម្រេចការធ្វើតេស្ដសាកល្បងពី នាយកដ្ឋានយានយន្ដរដ្ឋកាលីហ្វញ៉ាហើយ។
អត្ថបទដោយ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!