ក្រោយ Ford បញ្ចេញឡានអគ្គិសនី Pick up F-150 Lightning របស់ខ្លួនលក់លើទីផ្សារ និងទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់ ហើយ Tesla ទៀតសោតក៏ទើបប្រកាសថានឹងបញ្ចេញ Cyber truck របស់ខ្លួននៅពេលឆាប់ៗនេះផងនោះ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះលំដាប់ពិភពលោកមួយទៀតនោះគឺ Volkswagen Group ទើបតែបានបង្ហើបប៉ាតង់ថ្មីមួយរចនាឡានអគ្គិសនី Pick up នេះដែរ។
យោងទៅតាមរូបភាព ដែលបានបង្ហោះនៅលើគណនី twitter ផ្លូវការរបស់ Volkswagen ក្នុងថ្ងៃទិវារចនាពិភពលោក កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញថា រថយន្ដអគ្គិសនី Pick up នេះ ត្រូវបានយកគម្រូតាមរថយន្ដអគ្គិសនី ID.Buzz ដែលមានលក្ខណៈស្រដៀងទៅនឹង VW Type 2 កាត់មួយបាំងក្រោយ ច្នៃជាទ្រុងសម្រាប់ឡាន pickup ដែលត្រូវបាន VW ដាក់ឈ្មោះថា ID.Buzz Pickup អមជាមួយនឹងពាក្យរ៉ាយរ៉ាប់មួយចំនួនស្ទាបស្ទង់ចំណាប់អារម្មណ៍ អតិថិជនរបស់ខ្លួនផងដែរ។
តាមការចុះផ្សាយពី Carscoops បានឲ្យដឹងថា VW មិនបានបញ្ចាក់ថា ID. Buzz Pickup នេះ នឹងត្រូវបំពាក់ប្រព័ន្ធផ្ដល់ថាមពលដូចគ្នាទៅនឹង ID.Buzz ធម្មតា ឬអត់ទេ តែបានបង្ហើបថានឹងកែប្រែប្រព័ន្ធនេះបន្ដិចបន្ដួចក្នុងរង្វង់ឆ្នាំ ២០២៣ ដែលបច្ចុប្បន្ន ID. Buzz ភ្ជាប់ជាមួយអាគុយថាមពល ៨២ kWh ម៉ូទ័រអគ្គិសនីថាមពល ១៥០ kW ដែលអាចផលិតកម្លាំងបាន ២០១ សេះ។
គួរបញ្ជាក់ផងដែរថា បើតាមសម្ដីរបស់លោក Scott Keogh អតីតនាយកប្រតិបត្តិរបស់ Volkswagen Group នៅអាមេរិក បានឲ្យដឹងថា បច្ចុប្បន្ននេះ VW កំពុងតែផ្ដោតចំណាប់អារម្មណ៍លើការផលិតរថយន្ដអគ្គិសនីប្រភេទ Pickup នេះ ដោយ ទើបតែបានលើកយកម៉ាកសញ្ញារថយន្ដ SUV និង Pickup របស់ខ្លួនពីមុនឈ្មោះថា Scout ត្រឡប់មកវិញ និងគ្រោងប្រែក្លាយម៉ាកសញ្ញានេះឲ្យផលិត SUV និង Pickup truck អគ្គិសនីសុទ្ធ តែម្ដង ជាមួយនឹងគម្រោងចេញលក់ សាកល្បងនៅសហរដ្ឋអាមេរិកដំបូងនៅរង្វង់នៅឆ្នាំ ២០២៦ ផងដែរ។
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី