តាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូនថា សម្រាប់បងប្អូនប្រជាពលរដ្ឋ (រូបវន្ដបុគ្គលសញ្ជាតិខ្មែរ) ដែលមានបាត់បណ្ណសម្គាល់រថយន្ដ ហើយចង់ធ្វើការស្នើសុំថ្មី អាចធ្វើទៅបាន ដោយគ្រាន់តែបំពេញបែបបទស្នើសុំ និងឯកសារមួយចំនួន ព្រមទាំងកម្រៃសេវាខ្លះជាការស្រេច។
សម្រាប់ឯកសារដែលតម្រូវឲ្យភ្ជាប់មកជាមួយមានដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច), ពាក្យសុំទុតិយតាបណ្ណសម្គាល់យានជំនិះ (មានបិទលេខតួម៉ាស៊ីន កាល់ជាក់ស្ដែង), ពាក្យបណ្ដឹងមានបញ្ជាក់ពីបុស្ដិ៍រនគរបាលរដ្ឋបាល, និង វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ហើយសម្រាប់ថ្លៃសេវាវិញ គឺត្រូវគិតពីរបែបផ្សេងគ្នា ដោយ ៣៦០០០ រៀល សម្រាប់បណ្ណសម្គាល់ (លេខរាជធានី-ខេត្ត) ធម្មតា និង ៦០០០០ រៀល សម្រាប់បណ្ណសម្គាល់ (លេខពិសេសផ្ទាល់ខ្លួន)។
ក្នុងនោះដែរ យោងតាម ប្រកាសស្ដីពី បែបបទ និងនិតិវិធីការចុះបញ្ជីយានជំនិះ ការផ្ដល់ផ្លាកលេខសម្គាល់យានជំនិះ និងការលុបយានជំនិះចេញពីបញ្ជីយានជំនិះ ប្រការ ៩ បានបញ្ជាក់ថា សម្រាប់បណ្ណសម្គាល់ដែលរហែក រលុបមើលមិនឃើញ ខូច ឬយានជំនិះត្រូវប្ដូរពណ៌ ប្ដូរម៉ាស៊ីន ឬយថាប្រភេទ ឬម្ចាស់យានជំនិះប្ដូរអាសយដ្ឋាន ជាដើម ម្ចាស់យានជំនិះ គឺត្រូវដាក់ពាក្យស្នើសុំប្ដូរ ឬទុតិយតាបណ្ណសម្គាល់យានជំនិះ បែបនេះ (រៀបរាប់ខាងលើ) ដូចគ្នា នៅតាមទីតាំងផ្ដល់សេវាសាធារណៈរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ក្នុងនោះដែរ ការប្ដូរប្រភេទរថយន្ដដូចជា ពីរថយន្ដដឹកទំនិញទៅជារថយន្ដដឹកអ្នកដំណើរ នឹងត្រូវបង់កម្រៃសាធារណៈផ្សេង តាមការកំណត់ពីប្រកាសរវាងក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការ។ ហើយបើអាសយដ្ខានបច្ចុប្បន្នខុសពីអាសយដ្ឋាន ក្នុងអត្តសញ្ញាណបណ្ណ ត្រូវភ្ជាប់បន្ថែមសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ជាច្បាប់ចម្លងមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
ករណីមួយទៀត បើសិនជាផ្លាកលេខយានជំនិះ រហែក បាក់ រលុបលេខ អក្សរ ឬត្រូវការប្ដូរថ្មី ឬបាត់ ជាដើម ម្ចាស់យានជំនិះក៏ត្រូវដាក់ពាក្យស្នើសុំថ្មី ជាមួយនឹងឯកសារដូចខាងលើ និងបន្ថែមឯកសារមួយចំនួនទៀតដូចជា ពាក្យសុំប្ដូរ ឬទុតិយតា ឬតតិយតាផ្លាកលេខយានជំនិះ, ផ្លាកលេខយានជំនិះចាស់ (ករណីប្ដូរ), និងពាក្យបណ្ដឹងដែលបញ្ជាក់ពី បុស្ដិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋានក្រុង ស្រុក ខណ្ឌ ដែលម្ចាស់យានជំនិះរស់នៅ (ករណីបាត់)។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម