ចង់បន្ដសុពលភាព បណ្ណបើកបរ ត្រូវការឯកសារអ្វីខ្លះ? ហើយចំណាយប៉ុន្មានដែរ? ហើយផាកពិន័យឬអត់?

អ្នកទស្សនា
1348
0/ AKlasseAuto Promotion
heas.jpg

តាមសេចក្ដីប្រកាសរបស់ក្រសួងសាធារនការ និងដឹកជញ្ជុនបានឲ្យដឹងថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកាន់បណ្ណបើកបរជិតហួសសុពលភាព ឬហួសសុពលភាព អាចយកមកបន្ដសុពលភាពបាន ដោយគ្រាន់តែបំពេញបែបបទ និងឯកសារមួយចំនួន ព្រមទាំងកម្រៃសេវាខ្លះជាការស្រេច។ 

សម្រាប់ឯកសារដែលតម្រូវឲ្យអ្នកដែលចង់បន្ដសុពលភាពបណ្ណបើកបរ ភ្ជាប់មកជាមួយមានដូចជា បណ្ណបើកបរដែលត្រូវបន្តសុពលភាព (ច្បាប់ដើម), អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច), លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្តល់សេវា), និង រូបថតខ្នាត ៤x៦ ផ្ទៃពណ៌សចំនួន ៣សន្លឹក ហើយសម្រាប់ថ្លៃសេវាវិញ និងភ្ជាប់មកជាមួយនូវ ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល ក្នុងករណី ដែលបាត់បណ្ណបើកបរផងដែរ។ 

សម្រាប់តម្លៃសេវា គឺត្រូវគិតជូន ២០ ០០០ រៀល សម្រាប់បណ្ណបើកបរប្រភេទ “ក” និង ៣០ ០០០ រៀល សម្រាប់​ប្រភេទ “ខ” "គ" "ឃ" "ង"។ ក្នុងនោះ បណ្ណបើកបរប្រភេទ “ក” និង “ខ” មានសុពលភាព ១០ ឆ្នាំ រីឯបណ្ណបើកបរប្រភេទ "គ" "ឃ" និង "ង" មានសុពលភាព ៥ ឆ្នាំ។​

ករណីបណ្ណបកបរហួសសុពលភាពរយៈពេលចាប់ពី ៣០ ថ្ងៃឡើងទៅ នឹងត្រូវមានការពិន័យ ក្នុងមួយថ្ងៃ ៥០០ រៀល។ សូមជម្រាបជូនដែរ​ អ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទ មានសិទ្ធបលកយានយន្ដបានរហូតដល់អាយុ ៦៥ ឆ្នាំ តែចាប់ពីនេះឡើងទៅ គឺត្រូវការការត្រួតពិនិត្យសុខភាព និងប្ដូរបណ្ណបើកបរដែលមានសុពលភាពរយៈពេល ២ ឆ្នាំម្ដង។ 

គួរបញ្ជាក់ដែរថា យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អ្នកបើកបររថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តដែលកំណត់ដោយច្បាប់ ត្រូវមានបណ្ណបើកបរដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដែលអាចធ្វើការដាក់ពាក្យស្នើសុំប្រឡងយកបានតាម ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬទៅទីតាំងផ្តល់សេវាសាធារណៈ របស់ក្រសួងនៅតាមរាជធានីខេត្តនីមួយៗ។ ចំពោះ បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ អ្នកអាចដាក់ពាក្យស្នើសុំប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម លើកលែងតែ ប្រភេទ គ ឡើងទៅគឺតម្រូវឱ្យទៅរៀននៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើកបរទើបមានសិទ្ធិដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។

អត្ថបទ៖ Andra 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន 

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក

អត្ថបទថ្មី

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

1. Lexus Photos.jpg

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

Royal Enfield ម៉ូតូធំ .jpg

Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ

អត្ថបទទាក់ទង

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

1. Lexus Photos.jpg

Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព

Royal Enfield ម៉ូតូធំ .jpg

Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More