សព្វថ្ងៃនេះ គឺជាពេលវេលានៃការវិវត្តន៍ និងការអភិវឌ្ឍនៃបច្ចេកវិទ្យាថ្មី។ ដូច្នេះហើយឧស្សាហកម្មយានយន្តត្រូវបានសិក្សាបន្ថែមជាច្រើន ហើយឥឡូវនេះក៏មានការប្រើប្រាស់ និងណែនាំនូវឧបករណ៍ថ្មីៗដែលមានបច្ចេកវិទ្យាទំនើបក្នុងការការជួសជុលរថយន្ត ដើម្បីធ្វើឱ្យមានភាពងាយស្រួលដល់អ្នកបច្ចេកទេសក្នុងការជួសជុល និងដោះស្រាយបញ្ហាជូនអតិថិជនផងដែរ។ ជាពិសេសការថែទាំរថយន្តឱ្យបានទៀងទាត់គឺពិតជាចាំបាច់ ដើម្បីធានាថារថយន្តនៅតែស្ថិតក្នុងស្ថានភាពល្អ និងដំណើរការរលូន ពីព្រោះម្ចាស់រថយន្តពិតជាមិនចង់មានបញ្ហាពាក់កណ្តាលផ្លូវនៃការបើកបរជាមួយនឹងរថយន្តនោះទេ។
ក្នុងករណីរថយន្តរបស់អ្នកចេញសញ្ញាព្រមាន (warning light) ឬមានកំហុសបច្ចេកទេសណាមួយ អ្នកបើកបរត្រូវតែត្រួតពិនិត្យវិភាគកំហូចមួយចំនួនមុនពេលជួសជុលរថយន្ត។ ដូច្នេះហើយការពិនិត្យវិនិច្ឆ័យកំហូច គឺមានសារៈសំខាន់ខ្លាំងណាស់ មុនពេលសម្រេចចិត្តជួសជុលរថយន្តដែលអ្នកប្រើប្រាស់ ត្រូវដឹងពីមូលហេតុ និងកន្លែងដែលត្រូវទទួលការវិភាគកំហូច។
៣ ចំណុចខាងក្រោមនេះ គឺជាចំណុចសំខាន់ថា តើមូលហេតុអ្វីបានជាត្រូវវិភាគកំហូចមុនជួសជុលរថយន្ត៖
១. ហេតុអ្វីបានជាការវិភាគកំហូចរថយន្តមានសារៈសំខាន់?
នៅពេលដែលរថយន្តចេញសញ្ញា Check Engine ឬរថយន្តរបស់អ្នកដំណើរការមិនល្អត្រង់ចំណុចណាមួយ នោះការត្រួតពិនិត្យវិភាគកំហូចតាមរយៈម៉ាស៊ីនវិភាគកំហូចដោយស្វ័យប្រវត្តិអាចជួយបង្ហាញផ្លូវដល់អ្នកជំនាញទៅកាន់បញ្ហារថយន្តរបស់អ្នក ឬចំណុចដែលត្រូវយកចិត្តទុកដាក់បំផុតក្នុងការជួសជុល។
ប្រសិនបើមិនត្រួតពិនិត្យរកកំហូចទេ អ្នកបច្ចេកទេសជួសជុលនឹងត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីរកថាឃើញថាតើ បញ្ហានោះជាអ្វី ហើយអ្នកចាំបាច់ត្រូវចំណាយថ្លៃខ្ពស់សម្រាប់កម្លាំងពលកម្មដល់អ្នកបច្ចេកទេសជួសជុលទៀតផង។
ខណៈពេលដែលមជ្ឈមណ្ឌលបំរើសេវាកម្មជុសជុលក្រោយការលក់ដែលមាននៅតាមក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខក្នុងការចែកចាយ និងលក់រថយន្តថ្មីនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, Ford, MG ដែលផ្តល់នូវការស្កេនរកកំហូចរថយន្តដោយឥតគិតថ្លៃលើការវិនិច្ឆ័យបញ្ហាផ្សេងរបស់រថយន្តអ្នក ដើម្បីជួយកំណត់បានថាចំណុចណាដែលត្រូវជួសជុលតាមរយៈការបង្ហាញលេខកូដពីម៉ាស៊ីនវិភាគកំហូចដោយស្វ័យប្រវត្តិ ហើយមធ្យោបាយតែមួយគត់ដើម្បីកំណត់មូលហេតុនៃបញ្ហានោះបានគឺតាមរយៈការពិនិត្យវិភាគកំហូចនៅក្រុមហ៊ុនដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តប៉ុណ្ណោះ។
២. តើការធ្វើវិភាគកំហូចរថយន្តអាចប្រាប់អ្នកពីអ្វីខ្លះ?
ការត្រួតពិនិត្យវិនិច្ឆ័យកំហូចជួយកំណត់បានពីមូលហេតុនៃបញ្ហាមេកានិចរបស់រថយន្ត ឬមូលហេតុដែលរថយន្តអ្នកចេញសញ្ញា Check Engine ក្នុងតាប់ឡូ។ សព្វថ្ងៃនេះ យានជំនិះថ្មីស្ទើរទាំងអស់ត្រូវបានរចនាឡើងជាមួយនឹងប្រព័ន្ធអេឡិចត្រូនិចនៃផ្នែកខាងក្នុងដែលដំណើរការឬកត់ត្រាពីប្រព័ន្ធនានាជាច្រើនដែលជាសមាសធាតុសំខាន់ៗទាំងអស់នៅក្នុងរថយន្ត ក៏ដូចជាការផ្តល់ដំណឹងពីប្រតិបត្តិការនៃយានយន្តអ្នកផងដែរ។ អ្នកបច្ចេកទេសដែលមានជំនាញគ្រាន់តែប្រើឧបករណ៍កុំព្យូទ័រ ភ្ជាប់ជាមួយរថយន្ត និងពិនិត្យមើលលេខកូដ ដើម្បីអានពីបញ្ហាដែលផ្តល់ដំណឹងតាមរយៈការចេញសញ្ញា Check Engine នោះពួកគាត់នឹងដឹងពីកន្លែងដែលរថយន្តកំពុងជួបបញ្ហាហើយងាយស្រួលក្នុងការជួសជុល ឲ្យបានត្រឹមត្រូវ។
៣. ហេតុអ្វីបានជាអ្នកត្រូវធ្វើការវិភាគកំហូចលើរថយន្តរបស់អ្នក?
ហេតុផលមួយក្នុងចំណោមហេតុផលដែលមានប្រយោជន៍បំផុតសម្រាប់ការធ្វើការត្រួតពិនិត្យវិនិច្ឆ័យកំហូចរថយន្តមុនពេលជួសជុលនោះគឺ ពេលវេលា និងថវិការដែលអាចសន្សំបានទាំងម្ចាស់រថយន្ត និងអ្នកបច្ចេទេសងាយស្រួលជួសជុល។ មុនពេលចាប់ផ្តើមស្កេនជាមួយកុំព្យូទ័រដើម្បីត្រួតពិនិត្យ ម្ចាស់រថយន្តត្រូវពណ៌នាអំពីបញ្ហាដែលពួកគេជួបប្រទះ មុនពេលអ្នកបច្ចេកទេសចាប់ផ្តើមពិនិត្យ និងធ្វើការតេស្តត្រង់ចំណុចផ្សេងៗដើម្បីកំណត់បញ្ហាដែលត្រូវផ្លាស់ប្តូរគ្រឿងបន្លាស់ និងចេញតម្លៃគ្រឿងបន្លាស់មុនសម្រេចការជួសជុល។
ចុះតើអ្នកអាចវិភាគកំហូចរថយន្តបាននៅឯណា?
ប្រព័ន្ធអេឡិចត្រូនិចរបស់រថយន្តសព្វថ្ងៃនេះត្រូវបានរចនាឡើងដើម្បីកំណត់អត្តសញ្ញាណបញ្ហាតូចមុនពេលវាឈានដល់បញ្ហាធំ។ ជាពិសេស រថយន្តថ្មីចាំបាច់ណាស់ត្រូវត្រួតពិនិត្យវិភាគកំហូចមុនពេលអ្នកជួសជុលរថយន្ត ដើម្បីសន្សំសំចៃទាំងថវិកា ពេលវេលា ប្រព័ន្ធសុវត្ថិភាព និងការថែទាំការធានារថយន្តរបស់អ្នក។
ការវិភាគកំហូចរថយន្តតាមស្តង់ដារអាចរកបាននៅមជ្ឈមណ្ឌល បំរើសេវាកម្មជុសជុលក្រោយការលក់ដែលមាននៅតាមក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខក្នុងការចែកចាយ និង លក់រថយន្តថ្មី ដូចជាក្រុមហ៊ុន Toyota, Ford និង MG ជាដើម ដែលជាកន្លែងដែលអ្នកបានទិញរថយន្តថ្មី ហើយអាចផ្តល់ឱ្យអ្នកនូវវិធីជួសជុលដ៏ត្រឹមត្រូវ ព្រមទាំងផ្តល់ជូនការស្កេនវិភាគកំហូចដោយឥតគិតថ្លៃ និងពិភាក្សាបញ្ហាបច្ចេកទេសតាមតម្រូវការរបស់អតិថិជនទៀតផង ដោយអ្នកបច្ចេកទេស សុទ្ធបានទទួលវិញ្ញាបនបត្របណ្តុះបណ្តាលពីអ្នកឯកទេសនៅរោងចក្រធំៗនឹងស្វែងរកបញ្ហាដែលរថយន្តរបស់អ្នកមានបញ្ហា និងបញ្ចប់ការជួសជុលបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
ចំណុចដែលលោកអ្នកគួរដឹងក្នុងការទិញរថយន្តអគ្គីសនីពីក្រុមហ៊ុនចែកចាយស្របច្បាប់ និងជាGlobal Version ដែលផលិតឡើងសម្រាប់ទីផ្សារអន្តរជាតិ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម