👉ចង់ដឹងឬចែករំលែកបទពិសោធន៍ប្រើឡាន សូមចូលគ្រុបមួយនេះ Advan Auto Discussionចុច Subscribe Channel Telegram របស់ Advan Auto ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងការកំសាន្ដថ្មីៗអំពីរថយន្ដ
………………………………………………………………………………….
ធ្លាប់តែឮថាមាន រថយន្ដប្រើអ៊ីដ្រូសែន ដូចជា Toyota Mirai, Hyundai NEXO ជាដើម តែ ថ្មីៗនេះ អាល្លម៉ង់បានប្រកាស ដាក់រថភ្លើងដើរដោយអ៊ីដ្រូសែនដំបូងគេលើពិភពលោកឲ្យដំណើរការដឹកអ្នកដំណើរ កាត់តំបន់ Bremervörde ប្រទេសប្រទេសរបស់ខ្លួន នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Trains,com។

តាមការផ្សាយពីវេបសាយ Balkan Green Energy News បានឲ្យដឹងថា រថភ្លើងដើរដោយអ៊ីដ្រូសែននេះ ត្រូវបានផលិតដោយក្រុមហ៊ុនរថភ្លើងបារាំង Alstom និងឲ្យឈ្មោះថា Alstom Coradia iLint ដែលបានមកដាក់ធ្វើតេស្ដសាកល្បងជោគជ័យ លើខ្សែរថភ្លើងប្រវែង ១២៣ គីឡូម៉ែត្រ របស់អាល្លឺម៉ង់ កាលពីខែ កញ្ញា ឆ្នាំ ២០១៨ ដល់ខែ កុម្ភៈឆ្នាំ ២០២០ ហើយទើបតែសម្រេចដាក់ដំណើរការដល់អ្នកដំណើរ ទូទៅជាលើកដំបូង កាលពីពេលថ្មីៗនេះ តភ្ជាប់ពីតំបន់ Cuxhaven ទៅ Buxtehude កាត់តំបន់ Bremervörde ដោយស្ថិតនៅក្នុងដំណាក់កាលបឋម នៅឡើយ ដើម្បីស្វែងរកចំណុចខ្វះខាតផ្សេងៗ ដែលត្រូវការថែមថយ មុនពេលនឹងដាក់ជាផ្លូវការ ពីរដ្ឋាភិបាលរដ្ឋ Lower Saxony នៅប៉ុន្មានខែក្រោយឆ្នាំនេះ ដូចនេះ រថយន្ដភ្លើងសេរីចាស់ៗដែលប្រើប្រេងម៉ាស៊ូតនឹង នៅទុកបម្រុងសិន។

បើតាមការ Hydrogen Central ក៏បានឲ្យដឹងដែរថា សម្រាប់ការដំឡើង Coradia iLint ថ្មីនេះ គឹជាការឧបត្ថម្ភ ពីរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងទឹកប្រាក់ ៨៦ លានដុល្លារ បូកបញ្ចូលទាំងកុងត្រាថែទាំរយៈពេល ៣០ ឆ្នាំ ហើយនឹងត្រូវគ្រប់គ្រង ដំណើរការដឹកជញ្ជូនដោយក្រុមហ៊ុន EVB (Eisenbahn und Verkehrsbetriebe Elbe-Weser) ។
វាបំពាក់មកជាមួយធុងផ្ដល់ថាមពលចំនួន ១៤ ភ្ជាប់នឹង Locomotive ចំនួន ៤០ និង ២០ DMU (Diesel Multiple Unit) អាចផ្លាស់ទីបានចម្ងាយ ៩៩៧ គីឡូម៉ែត្រសម្រាប់ការប្រើប្រាស់អីដ្រូសែនជាប់ ដោយអ្នក ដំណើរការរថភ្លើងបានឲ្យដឹង ថាអ៊ីដ្រូសែនត្រឹម ២ ផោន ឬ ០.៩ គីឡូក្រាម អាចជំនួសប្រេងម៉ាស៊ូតបាន ៣.៧៨៥ លីត្រ។

ក្នុងនោះ ក្រោតែពីអាល្លឺម៉ង់ Coradia iLint នេះក៏ត្រូវបានយកទៅធ្វើតេស្ដសាកល្បង នៅក្នុងប្រទេស ដូចជា អូទ្រីស និងហូឡង់ផងដែរ ហើយក្រៅតែពី Alstom ក៏មានក្រុមហ៊ុនរថភ្លើង មួយទៀតដែលជាគូប្រកួតក្នុងការផលិតរថភ្លើងប្រើ អ៊ីដ្រូសែនដូចគ្នា នោះគឺ Seimen របស់អាល្លឺម់ង់ផ្ទាល់ ដែលគ្រោងនឹងដាក់ដំណើរការសាកល្បងនៅឆ្នាំ ២០២៤។
គួរបញ្ជាក់ផងដែរថា ក្រៅតែពីការដាក់ឲ្យដំណើរការរថភ្លើងប្រើអ៊ីដ្រូសែននេះ អាល្លឺម៉ង់ និងប្រទេសដទៃទៀតនៅអ៊ឺរ៉ុប ក៏គ្រោងនឹងប្រើរថភ្លើងដើរដោយអគ្គិសនីផងដែរ ដើម្បីបំពេញគោលនយោបាយគ្មានការបំពុលបរិយាកាសពីឧស្ម័នពុលរបស់ខ្លួន នៅឆ្នាំ ២០៥០។
អត្ថបទ៖ Andra AdvanAuto
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe YouTube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី