ខណៈដែលទីផ្សារឡានមួយទឹកនៅអាមេរិកកំពុងឡើងថ្លៃបន្តបន្ទាប់ ដល់ថ្នាក់ថ្លៃលើសឡានថ្មី កាលពីឆ្នាំមុនៗ ពេលនេះឡានអេតចាយក៏កំពុងសម្រុកឡើងថ្លៃដូចគ្នា ។
ថ្មីៗនេះវេបសាយដេញថ្លៃលក់ឡានមួយតឹក ឡានបុកប៉ះ និងឡានអេតចាយតាមប្រព័ន្ធអ៊ីនធឺណេត Copart បានឲ្យដឹងថា ពេលនេះទីផ្សារ ឡានអេតចាយ ឬហៅថាឡានខូចខាត ដោយសារគ្រោះថ្នាក់ចរាចរណ៍ កំពុងតែឡើងថ្លៃស្រ៊ើតៗ ដោយតម្លៃលក់ជាមធ្យមក្នុងត្រីមាសទី៣នៃឆ្នាំ ២០២១នេះ កើនឡើងដល់ទៅ ៤៨% ធៀបនឹងតម្លៃលក់ដំបូង នេះបើតាមរបាយការណ៍ស្ដិតិលក់របស់ Copart កាលពីពេលថ្មីៗនេះ។
Copart បានបន្ថែមទៀតថា មូលហេតុចម្បងទី ១ នោះគឺ បញ្ហាខ្វះគ្រឿងបន្លាស់ថ្មី និងបន្ទះឈីបដែលជាបញ្ហាកំពុងតែរ៊ាំរ៉ៃ ក្នុងវិស័យយានយន្តបច្ចុប្បន្ន ដូច្នេះហើយបានជាឡានអេតចាយ ក្លាយទៅទីពេញនិយមសម្រាប់ក្រុមហ៊ុន លក់គ្រឿងបន្លាស់ (scrap yard) ដេញថ្លៃទិញ យកទៅកាប់សាច់លក់គ្រឿងបង្គុំ។
មូលហេតុទី ២ ដោយសារតែឡានសេរីថ្មីៗ បច្ចុប្បន្នត្រូវបានបំពាក់ជាមួយគ្រឿងបច្ចេកវិទ្យាទំនើបៗ មានតម្លៃថ្លៃៗដូច្នេះ គ្រឿងបង្គុំដែលហែកចេញពីខ្លួនរបស់វា ក៏មានតម្លៃកប់ដូចគ្នា ដូចនេះម្ចាស់ឡានដែលជួបគ្រោះថ្នាក់សម្រេចចិត្តថាលក់ចោលតែម្តង ខ្ចិលជួសជុល។
មូលហេតុទី ៣ មានម្ចាស់ឡានមួយចំនួន ដាក់លក់ឡានដែលខូចខាត ប៉ះទង្គិចតិចតួច របស់ខ្លួនធ្វើឡានអេតចាយទាំងមូលតែម្ដង ដែលភាគច្រើនជាឡានសេរីខ្ពស់ៗ ធ្វើឲ្យតម្លៃរបស់វាថ្លៃខុសពីធម្មតា គួបផ្សំជាមួយនឹងទីផ្សារឡានមួយទឹកកំពុងឡើងថ្លៃជាគំហុកដូចគ្នាផង ធ្វើឲ្យឡានអេតចាយប្រភេទនេះក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកទិញឡានមួយទឹក ទិញយកទៅកែកុនប្រើប្រាស់វិញ។
គួបបញ្ជាក់ផងដែរថា តម្លៃឡានមួយទឹកក៏នៅតែបន្ដឡើងថ្លៃ ដោយមិនមានភាពស្រាកស្រាន្ដផងដែរ ដោយឡើង ១៩% បន្ថែមទៀតក្នុងរង្វង់ប៉ុន្មានខែចុងក្រោយនេះ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល