បន្ទាប់ពីបានប្រកាសថានឹងប្រឡូកក្នុងវិស័យយានយន្ដ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរសព្ឌល្បីឈ្មោះ របស់ចិន Xiaomi បានបង្ហើបមហិច្ឆិតាធំរបស់ខ្លួន ដោយចង់ផលិតឡានអគ្គិសនីលក់ ប្រកួតជាមួយក្រុមហ៊ុនផលិតឡានអគ្គិសនីជើងចាស់ Tesla និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ដែលទើបប្រកាសចូលវិស័យឡានអគ្គិសនីដូចគ្នា ។

Xiaomi បានឲ្យដឹងដែរថា ពេលនេះខ្លួនកំពុងតែរៀបគម្រោងសាងសង់រោងចក្រផលិតឡានអគ្គិសនីក្នុងទីក្រុង ប៉េកាំង ប្រទេសចិន និងចាប់ផ្ដើមដំណើរការសង្វាក់ផលិតកម្មក្នុងឆ្នាំ ២០២៣ ព្រមទាំងបញ្ចេញសមិទ្ធផល ឡានអគ្គិសនីដំបូងក្នុងឆ្នាំ ២០២៤ ជាមួយនឹងដាក់គោលដៅផលិតឡានអគ្គិសនីឲ្យបានលើសពី ៣០០ ០០០ គ្រឿងក្នុងមួយឆ្នាំៗ។

Xiaomi ក៏បានបន្ថែមទៀតថា ក្រៅពីទីផ្សារចិន ខ្លួនក៏មានបំណងចង់នាំចេញរថយន្ដអគ្គិសនីនេះ ទៅកាន់ទីផ្សារអន្ដរជាតិផងដែរ ជាពិសេស ប្រកួតប្រជែងជាមួយដៃគូចាស់គឺក្រុមហ៊ុន Apple ដែលបច្ចុប្បន្នកំពុងដុតដៃដុតជើងរៀបចំបង្កើត ឡានអគ្គិសនីជាមួយនឹងដំណឹងមកថានិងបង្ហាញមុខក្នុងរង្វង់ឆ្នាំ ២០២៥ នេះ ។

ក្នុងនោះដែរ មានមតិជាច្រើនបានលើកឡើងថា ការប្រកួតប្រជែងគ្នាលើទីផ្សារឡានអគ្គិសនីនឹងមានសន្ទុះ កាន់តែខ្លាំងនៅពេលដែលក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យាទាំងពីរនេះ សម្រេចការផលិតឡានអគ្គិសនីជាស្ថាពរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី