កាលពីពេលថ្មីនេះ Toyota Yaris ដែលផលិតក្នុងប្រទេសប្រស៊ីល និងថៃ ត្រូវបានគេយកទៅធ្វើតេស្ដសុវត្ថិភាព តាមរយៈកម្មវិធីស្ដង់ដារសុវត្ថិភាពឡានថ្មីនៅអាមេរិកឡាទីនហៅកាត់ថា Latin NCAP ចំណែកឯលទ្ធផលចេញមកស្ទើរមិនគួរឲ្យជឿ ដោយឡាននេះទទួលបានកម្រិតពិន្ទុទាបត្រឹមផ្កាយ ១លើ ៥ ប៉ុណ្ណោះ។
ក្នុងទិន្នន័យដែលទទួលបានក្រោយការពិសោធន៍ Toyota Yaris ទទួលបានពិន្ទុ 41.43% ចំពោះប្រព័ន្ធសុវត្ថិភាពសម្រាប់មនុស្សធំ និង 63.85% លើប្រព័ន្ធសុវត្ថិភាពសម្រាប់កូនក្មេង។ ពិន្ទុ 61.63% សម្រាប់ការរក្សាសុវត្ថិភាពអ្នកធ្វើដំណើរ និង 41.86% ក្នុងប្រព័ន្ធជំនួយសុវត្ថិភាព (Safety Assist)។

សម្រាប់ទីផ្សារអាមេរិកឡាទីន Toyota Yaris មិនបានភ្ជាប់មកជាមួយនឹងពោងចំហៀងដូចទីផ្សារប្រទេសផ្សេងនោះទេ។
ចំពោះការធ្វើតេស្ដប៉ះទង្គិចផ្នែកខាងមុខ វាត្រូវបានគេដាក់ពិន្ទុថាគ្មានលំនឹង រីឯការធ្វើតេស្ដប៉ះទង្គិចពីចំហៀងវិញ ទ្វារក៏របើកចេញ ដែលជាបញ្ហាមួយគួរឱ្យព្រួយបារម្មណ៍ ព្រោះនៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ជាក់ស្ដែងមនុស្សអាចនឹងខ្ទាតចេញពីរថយន្ដ
ការធ្វែសប្រហែសមួយនេះបានធ្វើឲ្យប៉ះពាលដល់កេរ្ដិ៍ឈ្មោះរបស់ Toyota ដែលជាក្រុមហ៊ុនល្បីល្បាញ និងមានគេជឿទុកចិត្តច្រើនទូទាំងពិភពលោក។
ប្រភព៖ Rushlane ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី