ចង់បើកម៉ូតូលើផ្លូវល្បឿនលឿន? អាចធ្វើការស្នើសុំលិខិតអនុញ្ញាតបានដោយឥតគិតថ្លៃ

អ្នកទស្សនា
519
0/ AKlasseAuto Promotion
aw.jpg

សម្រាប់បងប្អូនដែលមានបំណងចង់បើកម៉ូតូធំ លើផ្លូវល្បឿនលឿន អាចធ្វើការស្នើសុំលតាបត្រ ឬលិខិតអនុញ្ញាឲ្យធ្វើដំណើរបានដោយ ឥតគិតថ្លៃ ដោយគ្រាន់តែភ្ជាប់ជាមួយនឹងឯកសារទាមទារមួយចំនួន។ 

photo_2023-08-26_10-42-19.jpg

សម្រាប់ពលរដ្ឋខ្មែរ គឺទាមទារឲ្យភ្ជាប់មកជាមួយ បណ្ណសម្គាល់យានជំនិះ និងអត្តសញ្ញាណបណ្ណម្ចាស់កម្មសិទ្ធ ហើយសម្រាប់ជនបរទេស គឺត្រូវភ្ជាប់មកជាមួយ បណ្ណសម្គាល់យានជំនិះ លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ចាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់។ ក្នុងនោះដែរ ករណីអាសយដ្ឋានអចិន្ដ្រៃយ៍ ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណបណ្ណ ត្រូវភ្ជាប់មកជាមួយ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ 

photo_2023-08-26_10-42-25.jpg

បងប្អូនអាចស្នើសុំលតាបត្រនេះ នៅទីតាំងដូចជា មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ និង មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប អ៊ីអនម៉លមានជ័យ (AEON3) ជាន់ទី១ ស្ថិតតាមបណ្តោយមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះដែរ ការស្នើសុំលតាបត្រនេះ គឺប្រព្រឹត្តទៅដោយឥតគិតថ្លៃ។ 

road-craft-riding.jpg

សូមបញ្ជាក់ថា មានតែទោចក្រយានយន្ដដែលមានទំហំស៊ីឡាំង ចាប់ពី ៥០០cc ឬ កម្លាំងម៉ូទ័រ ២៧ kW ឡើងទៅ តែប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យចរាចរណ៍លើផ្លូវល្បឿនលឿន ដោយទោចក្រយានយន្ដធម្មតា ដែលមានទំហំស៊ីឡាំងទាបជាងនេះ គឺមិនអនុញ្ញាតឲ្យបើកបរលើផ្លូវល្បឿនលឿននោះទេ។ ហើយសម្រាប់ល្បឿនអនុញ្ញាតឲ្យបើកបរគឹពី ៦០គម/ម៉ (អប្បបរមា) ទៅ ១០០គម/ម៉ (អតិបរមា) និងទុកគម្លាតចន្លោះសុវត្ថិភាពប្រមាណ ៦០ ម៉ែត្រ ពីយានយន្ដខាងមុខក្នុងពេលបើកបរ។ 

307509989_410689574575376_4559776342456729732_n.jpg

បន្ថែមពីនេះ មុនពេលបើកបរលើផ្លូវល្បឿនលឿន សូមពិនិត្យមើលលក្ខណៈបច្ចេកទេសយានជំនិះ ឲ្យបានគ្រប់ជ្រុងជ្រោយ និងយល់ដឹងពីសេចក្ដីណែនាំពីការបើកបរលើផ្លូវល្បឿនលឿន ឲ្យបានច្បាស់លាស់ដើម្បីសុវត្ថិភាព ក៏ដូចជា ជៀសវាងការមានបញ្ហាតាមផ្លូវផងដែរ។ 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន 

អត្ថបទ៖ Andra 

លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More