ក្ដៅៗ Lexus គ្រោងនឹងបញ្ចេញម៉ូដែលថ្មី LX600 ជាផ្លូវការ តម្លៃធូរជាង LX570

អ្នកទស្សនា
869
0/ AKlasseAuto Promotion
2021-08-Lexus-LX600.jpg

បន្ទាប់ពីចេញ Land Cruiser 2022 មិនទាន់បានប៉ុន្មានផងឥឡូវនេះ Toyota បានចាប់ផ្ដើមចុះឈ្មោះតួឯកថ្មី ដែលជាប្អូនរបស់ Lexus LX570 នោះគឺ Lexus LX600 សេរីឆ្នាំ ២០២២ ចូលទៅក្នុងបញ្ចីការពារម៉ាកសញ្ញានៅអាមេរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Car and Driver ។ 

ថ្វីត្បិតតែជាសាច់បង្កើតនឹងគ្នាតែម៉ូដែល Lexus LX600 មិនបានបំពាក់ដោយម៉ាស៊ីន V8 ចំណុះ 5.7L ដូចទៅនឹង Lexus LX570 នោះទេ ប៉ុន្ដែវានឹងត្រូវបានបំពាក់ដោយម៉ាស៊ីន V6 ចំណុះ  3.5 L  ដូចទៅបងប្អូនជីដូនមួយរបស់ខ្លួនគឺ Land Cruiser LC300 ដែលវាអាចផលិតកម្លាំងបាន  409 សេះ ព្រមជាមួយប្រអប់លេខអូតូ ១០វគ្គ និង រត់ដោយប៉ុងពីរ Four Wheel Drive ។

បន្ថែមពីនេះទៅទៀត Toyota ក៏មានគម្រោងក្នុងការបំពាក់នូវបច្ចេកវិទ្យា Hybrid ដែលគេហៅថា iForce Max powertrain ដូចទៅនឹង Toyota Tundra 2022 ផងដែរ។

សម្រាប់តម្លៃវិញគឹមិនសូវខុសគ្នាពី Land Cruiser ប៉ុន្មានទេ ដោយវាត្រូវបានគេរំពឹងថាតម្លៃចេញពីរោងចក្រនឹងអាចចាប់ពី $88,550 ឡើងទៅ គួបបញ្ជាក់ផងដែរថា Lexus LX600 នេះចាប់បង្ហាញខ្លួនជាផ្លូវការ និងដាក់លក់ដំបូងគេនៅក្នុងសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២២ ខាងមុខនេះផងដែរ។

............................................................................

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

Telegram : 👉Advan Auto 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More