ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនកាលពីថ្ងៃទី ៣០ សីហា ២០២១ កន្លងទៅនេះ បានលើកឡើងក្នុងកម្មវិធី MPWT LIVE SHOW ថា “ឥឡូវនេះ ក្រសួងកំពុងតែធ្វើវិសោធន៍កម្មច្បាប់ទាក់ទងជាមួយរឿងយានយន្តបើកយឺតនៅគន្លងផ្លូវខាងឆ្វេងដៃ ដែលអាចនឹងមានការផាកពិន័យជាពិសេសចំពោះរថយន្ដធន់ធ្ងន់ ដើម្បីជួយសម្រួលកុំឲ្យមានការរាំងស្ទះដល់អ្នកដំណើរដទៃទៀតផងដែរ។
ជាការឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋក្នុងកម្មវិធី Live ផ្ទាល់តាមរយៈហ្វេសប៊ុកផេក ឯ.ឧ បានមានប្រសាសន៍ថា ច្បាប់បានចែងច្បាស់ណាស់ថាការធ្វើដំណើរលើផ្លូវត្រូវប្រកានស្ដាំ លើកលែងតែការវារ ឬជែង ប៉ុន្ដែមានប្រជាជនមួយចំនួនដែលមិនទាន់យល់ពីការប្រើប្រាស់ផ្លូវហើយបានបើកនៅគន្លងផ្លូវខាងឆ្វេងដែលជាហេតុធ្វើឲ្យអ្នកដែលចង់ជែង ឬវារមិនកើតហើយ ត្រូវវារទៅខាងស្ដាំដែលមិនត្រឹមត្រូវទៅនឹងច្បាប់ចរាចរណ៍។
ឯ.ឧ ក៏បានបន្ថែមទៀតថា ឡានដែលបើកយឺតត្រូវបើកនៅខាងស្ដាំដៃ ជាពិសេសឡានធំៗ ដោយទុកគន្លងផ្លូវខាងឆ្វេងឲ្យឡានដែលបើកតាមល្បឿនកំណត់នៃផ្លូវ ។
ប្រភព៖ MPWT អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល