កាលពីថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងសាធារណការនិងដឹកជញ្ចូនបានបកស្រាយបញ្ជាក់អំពីករណីឡាន ២ផ្សេងគ្នាដែលបំពាក់ស្លាកលេខដូចគ្នា បង្កជាការភ្ញាក់ផ្អើលដល់សាធារណៈជន។
ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការផ្សព្វផ្សាយរូបភាពនៅក្នុងបណ្តាញសង្គមហ្វេកប៊ុករវាងរថយន្ត២គ្រឿងគឺរថយន្ត Hyundai Venue និងរថយន្ត Lexus NX 200t ដែលបំពាក់ស្លាកលេខ «ភ្នំពេញ 2AQ-1333» ដូចគ្នា។
យ៉ាងណាមិញ ក្រោមការស្រាវជ្រាវរបស់ក្រសួងសាធារណការនិងដឹកជញ្ចូនតាមប្រព័ន្ធស្វ័យប្រវត្តិបានរកឃើញថា រថយន្ត Hyundai Venue ជារថយន្តដែលបានចុះបញ្ជីប្រើប្រាស់ផ្លាកលេខស្របច្បាប់កាលពីឆ្នាំ ២០២១។ ចំណែករថយន្ត Lexus NX 200t ប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ដែលផ្ទុយពីច្បាប់ចរាចរណ៍ផ្លូវគោក។
ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ក្នុងករណីនេះក្រសួងបានបញ្ចូនដំណឹងទៅអាជ្ញាធរ មានសមត្ថកិច្ចដែលពាក់ព័ន្ធរួមមានអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា ការចុះបញ្ជីយានយន្តនេះគឺធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម មានដំណើរការផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិ ធានាមិនឲ្យមានការចុះបញ្ជីផ្លាកលេខស្ទួន ព្រមទាំងមាន QR Code សម្រាប់ស្កេនផ្ទៀងផ្ទាត់ជាសាធារណៈនៅលើផ្លាកលេខផ្ទាល់ និងប័ណ្ណសម្គាល់យានយន្តថែមទៀតផង។
អត្ថបទ៖ មុីស៊ាង
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី