ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល កាលពីពេលថ្មីៗនេះបានបង្ហើបពីគម្រោងរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកដើម្បីលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាប្រើប្រាស់រថយន្ដអគ្គសនី ជាពិសេសកាត់បន្ថយអត្រាពន្ធឲ្យបាន ៥០% ។
ការលើកឡើងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១២ខែ ខែវិច្ឆិកា កន្លងទៅនេះ តាមរយៈកិច្ចប្រជុំរដ្ឋមន្ដ្រីក្រសួងដឹកជញ្ជូនអាស៊ាន ។
រូបភាព៖ កិច្ចប្រជុំរដ្ឋមន្ដ្រីក្រសួងដឹកជញ្ជូនអាស៊ានតាមប្រព័ន្ធអេឡិចត្រូនិច (Source: MPWT)
ខណៈដែលក្រសួងសាធារណៈការនិងដឹកជញ្ជូនកំពុងលើកទឹកចិត្តប្រជាពលរដ្ឋប្រើប្រាស់ឡានអគ្គិសនីនៅកម្ពុជា ប៉ុន្ដែហាក់មានការលំបាកបញ្ចុះបញ្ចូលបន្ដិចដោយសារតែ សព្វថ្ងៃកម្ពុជានៅមិនទាន់មានស្ថានីយ៍សាកឡានអគ្គិសនីយ៍បានត្រឹមត្រូវនៅឡើយ តែទោះជាយ៉ាងណាក៏ដោយពេលនេះរដ្ឋាភិបាលកំពុងស្វែងរកអ្នកវិនិយោគមកបោះទុនវិនិយោគសាងសង់ស្ថានីយ៍សាកអាគុយនៅកម្ពុជាហើយ។
រូបភាព៖ កិច្ចប្រជុំរដ្ឋមន្ដ្រីក្រសួងដឹកជញ្ជូនអាស៊ានតាមប្រព័ន្ធអេឡិចត្រូនិច (Source: MPWT)
ឯកឧត្តមក៏បានបន្ថែមទៀតថា រដ្ឋាភិបាលនឹងធ្វើការរួមគ្នាជាមួយនឹងវិស័យឯកជន លើគោលការណ៍ភាពជាដៃគូរដ្ឋ និងឯកជន (PPP) ដើម្បីធានាការដំឡើងស្ថានីយ៍សាកថ្មឲ្យបានគ្រប់គ្រាន់ និងការបោះចោលអាគុយចាស់ៗបានត្រឹមត្រូវ ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែធ្វើការសហការជាមួយនឹងក្រសូង សេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីកាត់បន្ថយអត្រាពន្ធសម្រាប់រថយន្ដអគ្គសនីឲ្យបាន ៥០%។
ប្រភព៖ MPWT អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Follow Telegram : 👉 Advan Auto
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024