ក្រុមហ៊ុនផលិតឡានវៀតណាមបើករោងចក្រនៅអាមេរិកដោយមិនបាច់បង់ពន្ធហើយ ត្រៀមបោះលក់ភាគហ៊ុនរាប់ពាន់លានដុល្លារទៀតផង

អ្នកទស្សនា
481
0/ AKlasseAuto Promotion
2021-12-ឡានអគ្គិសនី-VinFast.jpg

ក្រោយពីបានប្រកាសបើកទីស្នាក់ការថ្មីតម្លៃ ២០០ លានដុល្លារនៅក្នុងរដ្ឋ Los Angeles ជាមួយនឹងការអនុគ្រោះពន្ធជាង ២០ លាន​ដុល្លារ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតឡានអគ្គិសនីល្បីឈ្មោះរបស់ វៀតណាម VinFast (VinGroups) គ្រោងនឹងចុះបញ្ជីភាគហ៊ុនរបស់ខ្លួនក្នុងទីផ្សារភាគហ៊ុនរថយន្ដរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃពាន់លានដុល្លារនៅពាក់កណ្ដាលឆមាសទី២ នៃឆ្នាំ ២០២២។ 

រូបភាព៖ រោងចក្រ VinFast
រូបភាព៖ រោងចក្រ VinFast

VinFast បានឲ្យដឹងដែរថា ដំណើរការចុះបញ្ជីជាផ្លូវការនឹងចាប់ផ្ដើមនៅប៉ុន្មានឆ្នាំក្រោយនេះ ដោយ VinFast រំពឹងថាការបោះលក់ហ៊ុនសាធារណៈរបស់ខ្លួនមានតម្លៃសរុប​ ៦០ ពាន់លានដុល្លារ ហើយយ៉ាងហោចណាស់ក៏ប្រមូលទុនបាន ៣ ពាន់លានដុល្លារដែរសម្រាប់ជំហានដំបូង ។

ថ្មីៗនេះដែរ Vinfast ក៏បានបង្កើតក្រុមហ៊ុនថ្មីនៅសិង្ហបុរី ឬហៅថា Vinfast Singapore ដើម្បីឈរឈ្មោះបោះលក់ភាគហ៊ុន ជាមួយនឹងគោលដៅប្រមូលទុនទុកមុន (Pre-IPO) ពីអ្នកវិនិយោគអន្តរជាតិ ១ ពាន់លានដុល្លារ មុនពេលឡើងផ្សារហ៊ុនជាផ្លូវការ ។

រូបភាព៖ ការបង្ហាញឡានអគ្គិសនី VinFast សេរីថ្មី
រូបភាព៖ ការបង្ហាញឡានអគ្គិសនី VinFast សេរីថ្មី

VinFast ក៏បានដាក់គោលដៅរបស់ខ្លួនថានឹងក្លាយទៅជា ក្រុមហ៊ុនដែលចែកចាយលក់ឡានអគ្គិសនី ធំបំផុត ក្នុងទីផ្សារសហរដ្ឋអាមេរិក និងល្បួងយកអតិថិជនពីក្រុមហ៊ុនផលិតឡានអគ្គិសនីល្បីឈ្មោះដទៃទៀតដូចជា Tesla និង​ General Motor ជាដើម។  

ប្រភព៖ Reuters អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto 

Subscribe Youtube Channel : 👉Advan Auto 

Follow TikTok : 👉Advan Auto 

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More