បន្ទាប់ពីទទួលបានជោគជ័យក្នុងការលក់ឡានអគ្គិសនី Wuling Hong Guang ដាច់ជាងគេលំដាប់លេខ ២ជាមួយនឹងការលក់បានចំនួន 119,225 គ្រឿង កាលពីឆ្នាំ ២០២០កន្លងមក ពេលនេះក្រុមហ៊ុនចិនកាត់អាមេរិក SAIC GM Wuling Group បាន បញ្ចេញនូវកូនឡានអគ្គសនីសេរីថ្មីមួយទៀតដែលមានឈ្មោះថា Wuling Nano ដែលមិនត្រឹមតែជាកូនឡានអគ្គិសនីដែលតូចជាងគេនោះទេ តែវាក៏មានតម្លៃទាបជាងគេផងដែរ។

បើតាមការឲ្យដឹងពីគេហទំព័រ CarNewsChina, Wuling Nano EV នេះមានតម្លៃប្រមាណ 20, 000 yuan ឬប្រហាក់ប្រហែលនឹង $3, 102។
កូនឡានអគ្គសនីនេះត្រូវបានគេផលិតសម្រាប់ការប្រើប្រាស់ក្នុងក្រុង មានកៅអី ២ មានប្រវែងបណ្ដោយ 2.497m (2.5m) ទទឹង 1.526m (1.52m) និងកម្ពស់ 1.616m (1.62m) ជាមួយនឹងរង្វង់កង់ 1600mm និងរង្វិលជុំត្រឹមតែ 3.8m ធ្វើឲ្យវាងាយស្រួលធ្វើដំណើរនៅផ្លូវចង្អៀត។

Nano EV នេះត្រូវបានបំពាក់មកជាមួយនឹងម៉ូទ័រកម្លាំង 33 សេះ អាចបើកបានដល់ល្បឿន 100km/h ហើយនៅក្រោមកៅអីអង្គុយមានភ្ជាប់មកជាមួយនឹងអាគុយ លីចូមអីយ៉ូង lithium-ion ជាមួយថាមពល 28 kWh។ រាល់ពេលសាកពេញម្ដងវាអាចបើកបរបានចម្ងាយ 305 km ជាមួយនឹងការសាករយៈពេល 13 ម៉ោង កន្លះដោយប្រើប្រាស់ថាមពលអគ្គសនី 220V ប៉ុន្ដែវាអាចប្រើពេលត្រឹមតែ 4 ម៉ោងកន្លះ សម្រាប់ការប្រើប្រាស់ឆ្នាំងសាកលឿនកម្លាំង 6.6 kW។
ប្រភព៖ Inside EV ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី