ក្រៅពីទីផ្សារអាមេរិក Lexus LX 600 បានបន្ថែមជម្រើស ២ ទៀតសម្រាប់ទីផ្សារផ្សេងៗ

អ្នកទស្សនា
1790
0/ AKlasseAuto Promotion
2021-10-Lexus_LX_600_បន្ថែមជម្រើស_Off_road_និងម៉ាស៊ីនម៉ាស៊ូត.jpg

Lexus LX ជំនាន់ទី ៤ ដែលកំពុងតែមានការល្បីកក្រើកដោយសារតែទើបនឹងសម្ភោធបង្ហាញមុខក្នុងពេលប៉ុន្មានថ្ងៃមុននេះ ដែលគេស្គាល់ថាមានពីរប្រភេទគឺប្រភេទ F-sport and ប្រភេទ ៤កៅអី Ultra Luxury សម្រាប់ទីផ្សារអាមេរិក។

រូបភាព៖​ Lexus LX 600 Offroad version (Source: Motor 1)
រូបភាព៖​ Lexus LX 600 Offroad version (Source: Motor 1)

ក៏ប៉ុន្ដែ Toyota ក៏នៅតែគិតគូរពីទីផ្សារនៅបណ្ដាប្រទេសផ្សេងៗទៀតដែរ​ ដោយខ្លួនបានបញ្ចេញនូវ Lexus LX ប្រភេទ offroad ដែលផ្ដោតសំខាន់លើទីផ្សារប្រទេស ជប៉ុនផ្ទាល់ ឬ ហៅថា JDM-spec version។ 

រូបភាព៖ Lexus LX 600 Offroad version (Source: Motor 1)
រូបភាព៖ Lexus LX 600 Offroad version (Source: Motor 1)

សម្រាប់លក្ខណៈកង់របស់ LX offroad នេះ ត្រូវរចនាជាមួយនឹងស្ថាបត្យកម្មថ្មីដែលមានលក្ខណៈស្ទាវជាងមុន និងបន្ថយទំហំបន្ដិចពី LX spec ទីផ្សារអាមេរិក ដែលមានទំហំកង់ 22​​ inch មកនៅនៅត្រឹម 18 inch ព្រមជាមួយនឹងការពង្រឹងបន្ថែមនូវ Lock ប៉ុងដល់ទៅ ៣ ជម្រើស ដើម្បីសម្រួលដល់ការបើកបរលើផ្លូវ offroad។ ​

រូបភាព៖ SlashGear

សម្រាប់រូបរាងខាងក្រៅវាត្រូវបានផ្លាស់ប្ដូរបន្ដិចបន្ដួចដើម្បីឲ្យស្របតាមស្ដាយ offroad របស់ខ្លួនដូចជាមានរំលេចពណ៌ប្រផេះ គូជាមួយកង់ខ្មៅ បាណាស្ពាន់ធ័រប្រផេះស្រអាប់ ជាដើម។ 

រូបភាព៖ Lexus LX 600 Offroad (Source: Motor 1)
រូបភាព៖ Lexus LX 600 Offroad (Source: Motor 1)

បើនិយាយពីម៉ាស៊ីនវិញ គឺមានលក្ខណៈដូចជា LX ធម្មតា វាត្រូវបានបំពាក់ដោយ ម៉ាស៊ីន Twin-turbo 3.5 L V6 កម្លាំង 409 សេះ ជាមួយនឹងប្រអប់លេខ ១០វគ្គអូតូ។

រូបភាព៖ Motor 1
រូបភាព៖ Motor 1

ប៉ុន្ដែក្រៅពីម៉ាស៊ីនសាំង Toyota ក៏បានបំពាក់នូវប្រភេទម៉ាស៊ីនម៉ាស៊ូតផងដែរ ជាក់ស្ដែងសម្រាប់ទីផ្សារប្រទេស រុស្សីជាដើម ដែលវាជាម៉ាស៊ីន twin-turbo 3.3 L V6 កម្លាំង 305 សេះ និងប្រើប្រអប់លេខ ១០វគ្គអូតូដូចគ្នា។ 

រូបភាព៖ Motor 1
រូបភាព៖ Motor 1

រីឯការចេញលក់ជាផ្លូវការត្រូវបានគេព្យាករណ៍ថា នឹងចេញនៅសហរដ្ឋអាមេរិក កំឡុងឆមាសទីមួយនៃឆ្នាំ ២០២២នេះ។ 

ប្រភព៖ Motor 1 ប្រែសម្រួល៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More