កាលពីពេលថ្មីៗនេះ សហពន្ធ័ឧស្សាហកម្មរថយន្ដកម្ពុជាបានប្រកាសស្វាគមន៍នូវរោងចក្រដំឡើងរថយន្ដថ្មីរបសក្រុមហ៊ុន HGB Motor ដែលនឹងវិនិយោគទុនលើទឹកប្រាក់ប្រមាណជាង ៧លានដុល្លារ ព្រមទាំងទទួលបានអនុម័តពីរាជរដ្ថាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (the Council for Development of Cambodia: CDC) កាលពីថ្ងៃទី២១ ខែ កញ្ញាកន្លងទៅ ក្នុងការដាក់ទីតាំងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវបានសន្មតថានឹងអាចផ្តល់ការងារបានចំនួន ១៦៥កន្លែង។
តាមរយៈរោងចក្រក្នុងស្រុកថ្មីនេះ រថយន្ឌដែលតម្លើងបានត្រូវបានគេរំពឹងថានឹងទទួលការអនុគ្រោះពន្ធ ព្រមជាមួយនឹងការចែកចាយលក់ក្នុងស្រុកជាមួយតម្លៃសមរម្យជាងឡាននាំចូល។
គួរបញ្ជាក់ផងដែរថា ក្រៅពីក្រុមហ៊ុន HGB ក៏មានក្រុមហ៊ុនរថយន្ដផ្សេងទៀតដូចជា Ford ដែលបានដាក់គម្រោងការសាងសង់រោងចក្រផ្គុំ និងតំឡើងរថយន្ដក្នុងខេត្ត ពោធិ៍សាត់កាលពីពេលថ្មីៗនេះផងដែរ ក្នុងទំហំទឹកប្រាក់វិនិយោគសររុប ២១ លានដុល្លារ ដោយរំពឹងថានឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២២ ខាងមុខ ព្រមទាំងរំពឹងថាផលិតរថយន្តបាន ៤៥០០ គ្រឿងនៅឆ្នាំដំបូង និងបន្តកើនឡើងច្រើនគ្រឿងទៀតនៅឆ្នាំបន្តបន្ទាប់ ។
ប្រភព៖ សហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល