ថ្មីៗនេះ Land Rover ទើបតែបញ្ចេញ Range Rover SUV ជំនាន់ទី៥ ដែលមានរូបរាងស្រដៀងនឹង Land Rover Sport ថ្មីដែរតែ វាឡូយជាង និងមានបច្ចេកវិទ្យាទំនើបជាង។

Land Rover SUV ថ្មីនេះមានច្រើនជម្រើស តម្រូវតាមការចង់បានរបស់អតិថិជន ដូចជាមានប្រភេទបណ្ដាយវែង ខ្លី ឬចង់បានកៅអី 4, 5, 7 ក៏បាន។

វាត្រូវបានភ្ចាប់មកជាមួយនឹងបូមខ្យល់ adaptive air suspension និង ជើងក្រោមប្រភេទ five-link ។

សម្រាប់ម៉ាស៊ីនវិញ គេចែកចេញជា ២ ប្រភេទនៅសហរដ្ខអាមេរិក ដែលមានប្រភេទ plug-in-hybrid កម្លាំង 434 សេះ ដែលនឹងមានវត្តមានក្នុងឆ្នាំ ២០២៣ និងប្រភេទមួយទៀតគឺ ប្រើអគ្គិសនីសុទ្ធដែលនឹងមកដល់ក្នុងឆ្នាំ ២០២៤។ គ្រប់ប្រភេទ Range Rover ដែលចេញថ្មីនេះគឺប្រើប្រាស់ប៉ុង២ AWD និង អាច Lock ប៉ុងក្រោយបាន ។

ចំណែកនៅខាងអឺរ៉ុបវិញវាប្រើប្រាស់ម៉ាស៊ីន ប្រភេទ Plug-In Hybrid ចំណុះ 3.0 L, 6 ស៊ីឡាំង ជំនួយដោយអាគុយ លីចូមអីយ៉ុង 38.2 kWh ព្រមជាមួយម៉ូទ័រអគ្គសនីកម្លាំង 141 សេះ។ រីឯសន្ទុះរបស់វាអាចជាន់ស្ទុះពី 0-100km/h ក្នុងរយៈពេលតែ 5.6 វិនាទី។

ផ្នែកខាងក្នុងមានអេក្រង់កុងទ័រ digital ទំហំ 13.7-inch, អេក្រង់កម្រាន្ដខាងមុខទំហំ 13.1-inch, ខាងក្រោយទំហំ 11.4-inch និងកន្លែងដាក់ដៃនៅកៅអីជួរក្រោយ មានអេក្រង់ touch screen មួយទៀត ទំហំ 8-inch បន្ថែមជាមួយនឹង Speaker Meridian 35 គ្រាប់កម្លាំង 1600 វ៉ាត់ ។ វាក៏មាន Apple CarPlay និង Android Auto បានផងដែរ។

Range Rover សេរីថ្មីនេះ ត្រូវបាន design ជាច្រើនម៉ូដ មានដូចជា SV Serenity, SV Intrepid និង SV Signature Suite បួនកៅអី។

សម្រាប់តម្លៃរបស់វាវិញនៅមិនទាន់ច្បាស់នៅឡើយទេ តែគេសន្និដ្ឋានថា នៅអាមេរិកនឹងចាប់ផ្ដើមពី $104, 000 និងម៉ូដែលខ្ពស់ប្រវែងវែងចាប់ពី $163, 500 ។
ប្រភព៖ Motor 1 ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី