ខេត្តសៀមរាបកំពុងផ្លាស់ប្តូរមុខមាត់ថ្មី បន្ទាប់ពីគម្រោងធ្វើផ្លូវតម្លៃ ១៤៩ លានដុល្លារបញ្ចប់ ១០០% នៅចុងឆ្នាំនេះ

អ្នកទស្សនា
341
0/ AKlasseAuto Promotion
2021-12-ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ.jpg

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសារធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងស្ថាបនារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុង សៀមរាប ខេត្ត សៀមរាប គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២១ នេះសម្រចបានលទ្ធផល ៩២.៧២% ហើយ។ 

រូបភាព៖ MPWT

គម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ នេះមានប្រវែងសរុប​ ១០៦.៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦​ ៥៩៥ ដុល្លារអាមេរិក

រូបភាព៖ សកម្មភាពឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ចុះត្រួតពិនិត្យដំណើរការសាងសង់ផ្លូវទាំង ៣៨ខ្សែ (Source: MPWT)

ក្នុងនោះមាន ៩លានដុល្លារសម្រាប់រៀបចំប្រពន្ធ័បង្ហូរទឹក ដែលមានប្រវែងសរុប ២៤៨.៧២ គីឡូម៉ែត្រ ប្រព័ន្ធបង្ហូរទឹកភ្លៀង ១៤៧ គីឡូម៉ែត្រ និងបណ្ដាញលូទឹកកខ្វក់ ១០​១.៧១ គីឡូម៉ែត្រ និងចញ្ចើមផ្លូវ EN-០៣ ប្រវែង ២.១៩គីឡូម៉ែត្រ។ 

រូបភាព៖ MPWT

ក្រៅពីនេះ ក៏មាននូវការងារដំណើងបរិក្ខារតាមផ្លូវដែលមានដូចជា បំពាក់កាម៉េរាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ស្លាក និងភ្លើងសញ្ញាចរាចរណ៍ ជាមួយនឹងការដាំដើមឈើលើខ្សែផ្លូវដើម្បីលម្អផងដែរ។ 

រូបភាព៖ MPWT

ផ្លូវនេះត្រូវបានស្ថាបនាជាលក្ខណៈស្ដង់ដារ​ និងចែកចេញជា បួនប្រភេទ រួមមាន ផ្លូវជួសជុលអ៊ុតប៉េតុងកៅស៊ូបន្ថែមកម្រាស់ ៥សង់ទីម៉ែត្រ, ផ្លូវក្រាលប៊េតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រពីលើ, ផ្លូវជួសជុលក្រាលថ្មម៊ិច អ៊ុតកៅស៊ូ ៥សង់ទីម៉ែត្រពីលើ, និង ផ្ផ្លូវក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ។ 

រូបភាព៖ MPWT

គួរបញ្ជាក់ផងដែរ ផ្លូវនេះត្រូវបានបើកការដ្ឋានសម្ភោធការសាងសង់កាលពីថ្ងៃទី ៣០ខែ វិច្ឆិកា ឆ្នាំ ២០២០ ប្រើរយៈពេលសាងសង់ចំនួន ១៣ខែ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១នេះ។ 

រូបភាព៖ MPWT

ប្រភព៖ MPWT អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Page : 👉 Advan Auto 

Subscribe Channel : 👉Advan Auto 

Follow TikTok : 👉Advan Auto 

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More