កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for Development in Cambodia:CDC) ទើបតែបានអនុម័តចេញវិញ្ញានបនបត្រចុះបញ្ជីដល់សំណើរសុំវិនិយោគទុន នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានសំណើរវិនិយោគទុនសាងសង់រោងចក្រពីក្រុមហ៊ុន ឧស្សាហកម្មរថយន្ដធំៗចំនួន ៣ ។

ទី ១ គឺ ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd., គ្រោងបង្កើតរោងចក្រផ្គុំ និតម្លើងរថយន្ដ Ford ដោយចាប់ផ្ដើមពី ពីរ ម៉ូដែលដំបូងគឺ Ford Ranger និង Ford Everest ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគជាទឹកប្រាក់ ២១ លានដុល្លារ ជាមួយនឹងការរំពឹងថានឹងតម្លើងបានចន្លោះពី ៤៥០០ ទៅ ៦០០០គ្រឿងក្នុងមួយឆ្នាំ។

រូបភាព៖ ផែនទីទីតាំងសាងសង់រោងចក្ររថយន្ដរបស់ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd. (Source: CDC)
ក្រុមហ៊ុនទី ២ គឺ ក្រុមហ៊ុន HGB Motor វិនិយោគលើការបង្កើតរោងចក្រតម្លើងរថយន្ដដូចគ្នា ដែល ទទួលបានសេចក្ដីអនុម័តចុះបញ្ជីពី CDC កាលពីថ្ងៃទី ២១ ខែកញ្ញា ជាមួយទុនជាទឹកប្រាក់ប្រមាណជាង ៧ លានដុល្លារ នឹងដាក់ទីតាំងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវបានសន្មតថានឹងអាចផ្តល់ការងារបានចំនួន ១៦៥កន្លែង។
ទី ៣ គឺក្រុមហ៊ុន EM Automobile Co., Ltd., ដែលមានគម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ដធន់ធ្ងន់ ដូចជា រថយន្ដសណ្ដោង រថយន្ដដឹកទំនិញ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤៨ ភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ជាមួយនឹងទុនជាទឹកប្រាក់ ១៦.៣ លានដុល្លារ។

រូបភាព៖ ផែនទីទីតាំងសាងសង់រោងចក្ររថយន្ដរបស់ក្រុមហ៊ុន EM Automobile Co., Ltd. (Source: CDC)
តាមរយៈការបង្កើតរោងចក្រក្នុងស្រុកថ្មីនេះ គេរំពឹងថាអាចស្រូបយកកម្លាំងពលកម្មបានច្រើនជាង ១០០០ កន្លែង ចំណែកឯរថយន្ដដែលតម្លើងបាននឹងត្រូវបានចែកចាយលក់ក្នុងស្រុក ជាមួយតម្លៃសមរម្យជាងឡាននាំចូល និងអាចនាំចេញទៅលក់នៅក្រៅប្រទេស ដែលជាឈ្នាន់មួយជួយដល់ការរីកដុះដាលនៃសេដ្ឋកិច្ចជាតិ។
ប្រភព៖ CDC អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព