កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Toyota បានប្រកាសប្រមូលយកឡាន Toyota Prius សេរី 2022 របស់ខ្លួនចូលរោងចក្រវិញដោយសារតែរកឃើញបញ្ហាដំណើរការមិនប្រក្រតីនៅលើរថយន្ត ដែលពាក់ព័ន្ធទៅនឹងប្រព័ន្ធ ECU Error (Electronic Control Unit) បណ្ដាលឲ្យមានបញ្ហាដល់ប្រព័ន្ធបញ្ជាប្រអប់លេខ (transmission position) ព្រមទាំងបង្កឲ្យមានការផ្ដាច់ប្រព័ន្ធ Hybrid ជាហេតុអាចបង្កឲ្យមានគ្រោះថ្នាក់ពេលបើកបរ។

Toyota បានបង្ហាញពីទិន្នន័យរថយន្ដដែលពាក់ពន្ធ័ សរុបទាំងអស់ជាង 8,400 គ្រឿងរួមមាន Toyota Prius 2022 និង Toyota Prius Prime 2022 ដែលនឹងត្រូវយកមកធ្វើការ update ប្រព័ន្ធ ECU និងកែទម្រង់ software គ្រប់គ្រងលើប្រព័ន្ធ Hybrid របស់រថយន្ដឲ្យមានដំណើរការត្រឹមត្រូវឡើងវិញ ។

គួរបញ្ជាក់ផងដែរថា Toyota Prius 2022 ត្រូវបាន Toyota ធានាទូទៅ ៣ឆ្នាំ និង ៥ឆ្នាំសម្រាប់ ប្រព័ន្ធភ្លើង, ៨ឆ្នាំសម្រាប់ប្រព័ន្ធ Hybrid និង ១០ឆ្នាំសម្រាប់អាគុយ។ រីឯតម្លែក្រោយពេលធ្វើការ update ហើយ Toyota Prius 2022 មានតម្លៃខ្ទង់ $24,525 និង Prius Prime plug-in Hybrid អាចចាប់ពី $28,220ឡើងលើ
ប្រភព៖ Auto Evolution ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី