ក្នុងខែតុលា នេះក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះ Kia បានធ្វើការប្រកាសបញ្ចេញនូវឡាន Kia Sportage សេរី ២០២២ របស់ខ្លួនដែលមានទាំងអស់ បួនម៉ូដែលដូចជា Kia Sportage S, Kia Sportage SX, Sportage SX+, និង Kia Sportage GT-line ជាមួយនឹងរូបរាងថ្មីសុទ្ធតែជាប្រភេទ SUV ប្រើប្រាស់ម៉ាស៊ីនទាំងសាំង និងម៉ាស៊ូត ព្រមទាំងប្រព័ន្ធបច្ចេកវិទ្យាទំនើបផងដែរ។
ម៉ាស៊ីនត្រូវបានបែងចែកជាបីប្រភេទធំៗ ទៅតាមកម្លាំងរបស់វាដែលមានដូចជា ម៉ាស៊ីនសាំង 2.0L 4 ស៊ីឡាំង អត់មាន Turbo អាចផលិតកម្លាំង ១៥៤សេះ, ម៉ាស៊ីនសាំង ជំនួយដោយ turbocharged 1.6L 4 ស៊ីឡាំង ផលិតកម្លាំង 177 សេះ, និង ម៉ាស៊ីនម៉ាស៊ូត turbo-diesel 2.0L 4 ស៊ីឡាំង កម្លាំង 183 សេះ។
វាមានជម្រើសរត់ដោយប៉ុងមុខ FWD ជាមួយលេខដៃ 6វគ្គ និងប្រភេទរត់ប៉ុងមុខ-ក្រោយ (AWD) ជាមួយប្រអប់លេខ 8វគ្គអូតូ។
សម្រាប់រូបរាងខាងក្រៅរបស់វាវិញត្រូវបានកែមុខមាត់ថ្មីប្លែកទាក់ទាញ មានបណ្ដាយខ្លួនប្រវែង 4.66 m ទទឺង 1.865 m កម្ពស់ 1.66 m ដែលមានលក្ខណៈធំជាងសេរីមុនៗ មាន៨ពណ៌សម្រាប់ជ្រើសរើស។
Sportage 2022 ត្រូវបានបំពាក់ដោយបរិក្ខារទំនើប រួមមានអេក្រង់កម្សាន្ដប្រភេទ touchscreen ទំហំ 8 inch, Apple CarPlay, Android Auto, សេនស័រជំនួយការចតនៅខាងក្រោយ, ចង្កៀង LED, ព្រមជាមួយនឹងស្បែកពូកពណ៌ខ្មៅជាដើម។
ចំណែកឯតម្លៃរបស់វាវិញនៅមិនទាន់បានចេញជាផ្លួវការនៅឡើយទេ តែគេព្យាករណ៍ថាតម្លៃរោងចក្រអាចចាប់ពី $33, 000 ឡើង សម្រាប់ឡានលេខដៃ និង $35,000 ឡើង សម្រាប់លេខអូតូ ។ រីឯតម្លៃលក់វិញអាចចាប់ផ្ដើមពីខ្ទង់ $35, 000 សម្រាប់ម៉ូដែល Sportage S និង Model GT-line អាចឡើងទៅដល់ $55,000។
គួរបញ្ចាក់ថា Kia Sportage នេះនឹងធ្វើការដាក់លក់នៅក្នុងប្រទេសអូស្ត្រាលីមុនគេ។
ប្រភព៖ Drive ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី