តើនឹងមានរឿងអ្វីកើតឡើងបើមនុស្សលើពិភពលោកនាំគ្នាជិះឡានអគ្គីសនីគ្រប់គ្នា?
គិតមកដល់ឆ្នាំ ២០២១ នេះ ឡានអគ្គីសនីបានវាយលុកទីផ្សារតាំងពីប្រទេសអភិវឌ្ឍន៍ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ជាក់ស្តែងដើមឆ្នាំនេះមានការនាំចូលឡានអគ្គីសនីមួយចំនួនមកកម្ពុជាដូចជា Telsa, MG, ជាពិសេសឡានអគ្គីសនីចិនដែលចូលមកច្រើនជាងគេដូចជា BYD ជាដើម ។
ប៉ុន្តែសាកស្រមៃមើលថា បើសិនជាពិភពលោកនាំគ្នាដូរមកជិះអគ្គីសនីគ្រប់គ្នាតើនឹងមានរឿងអ្វីកើតឡើង?
យោងតាមរបាយការណ៍ទីផ្សារសកលលោកពីក្រុមហ៊ុន Virta Global បញ្ជាក់ថា គិតត្រឹមឆ្នាំ ២០១៩ ឡានអគ្គីសនីត្រូវបានគេយកទៅប្រើប្រាស់ប្រមាណ ៧ លានគ្រឿងលើពិភពលោក ខណៈចិនជាទីផ្សារធំជាងគេ បន្ទាប់មកគឺអឺរ៉ុបនិងអាមេរិក ។ ក្នុងនោះដែរ ណវេសជាប្រទេសដែលនាំមុខគេលើការប្រើឡានអគ្គីសនី ដោយមានម្ចាស់ឡាន ៥៦% បានប្តូរមកប្រើឡានអគ្គីសនី ។
របាយការណ៍ដដែលនេះ ប៉ាន់ស្មានថា នាឆ្នាំ ២០៣០ ខាងមុខ យានជំនិះប្រើអគ្គីសនីរាប់បញ្ចូលទាំង កង់ ម៉ូតូ ម៉ូតូកង់បី និងឡានផងនោះ នឹងកើនឡើង ១៤០ លានគ្រឿងលើពិភពលោក ។
វាអាចជាសញ្ញាល្អមួយសម្រាប់ប្រទេសដែលបានត្រៀមខ្លួនរៀបចំហេដ្ឋរចនាសម្ព័ន្ធ តែវានឹងក្លាយជាគុណវិបត្តិសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយត្រូវបង្ខំចិត្តប្តូរទៅបរិបថថ្មីនេះ ។
ឥឡូវយើងត្រឡប់ទៅមើលរបាយការណ៍មួយទៀតចេញផ្សាយដោយទស្សនាវដ្តីជើងចាស់របស់អាមេរិក The National Interest វិញម្តង គេអះអាងថា ប្រសិនបើពិភពលោកពោរពេញដោយឡានអគ្គីសនី នោះយើងអាចកាត់បន្ថយជាតិពុល ជាពិសេសកាបូនឌីអុកស៊ី ១៤% ប៉ុន្តែក៏ត្រូវជំនួសមកវិញដោយការកើនឡើងកាបូនឌីអុកស៊ី ២% វិញ ដោយសារកំណើននៃរោងចក្រផលិតអគ្គីសនី ដែលបានកែច្នៃហ្វូលស៊ីល និងថាមពលយកមកប្រើឡើងវិញ ។
ដូចច្នោះប្រសិនបើយើងនាំគ្នាប្រើឡានអគ្គីសនីនោះយើងអាចកាត់បន្ថយជាតិពុលបាន ១២% ។
ប៉ុន្តែបញ្ហាចោទ នៅត្រង់ថា តើប្រទេសរបស់អ្នកមានលទ្ធភាពបោះលុយ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអគ្គសនីដែរឬទេ?
ចំណុចនេះយើងមិននិយាយពីអឺរ៉ុប អាមេរិក ឬចិនទេ គឺយើងនិយាយពីបណ្តាលប្រទេសនៅអាស៊ី…..
ត្រឡប់ទៅរកការបកស្រាយរបស់អគ្គនាយក Toyota គឺលោក Akio Toyoda វិញម្តង គាត់លើកឡើងថា ប្រសិនបើជប៉ុនចង់ប្តូរទៅជិះឡានអគ្គីសនីលុះត្រាណាតែជប៉ុនមានលទ្ធភាពបោះលុយខ្ទង់
១៣៥ ពាន់លាន ទៅ ៣៥៨ ពាន់លានដុល្លារអាមេរិកឯណោះ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនៅផ្ទៃប្រទេសទាំងមូល ។
អ្វីដែលជាកង្វល់ធំមួយទៀតគឺ រោងចក្រកែច្នៃអាគុយ សាកគិតមើលថា បើអាគុយខូចហើយបោះចោលពាសវាលពាសកាលដូចថ្មពិលអញ្ចឹង នោះនឹងមានរឿងអ្វីកើតឡើង?
បើតាមការបកស្រាយពីក្រុមហ៊ុន EDF Energy របស់ចក្រភពអង់គ្លេស បញ្ជាក់ថា អាគុយឡានអគ្គីសនីអាចរស់បានខ្ទង់ ១០-២០ ឆ្នាំ បន្ទាប់ពីនោះមកបើសិនមិនបោះចោលទេ គឺយកវាទៅកែច្នៃឡើងវិញ ។
ក្នុងករណីដែលយើងមិនយកអាគុយទៅច្នៃឡើងវិញទេ វត្ថុធាតុដើមនៅក្នុងអាគុយនឹងជ្រាបចូលទៅក្នុងដី ហើយបង្កជាតិពុលទៅក្នុងទឹក ហើយប្រសិនបើវាចាប់ផ្តើមរលាយ វានឹងបញ្ចេញជាឧស្ម័នមេតាន ឬចំហាយហ្កាសអាក្រក់ដែលនាំឲ្យប៉ះពាល់ស្រទាប់អូសូន ជាពិសេសប៉ះពាល់ដល់ការដកដង្ហើមរបស់មនុស្សសត្វ នេះបើតាមការបកស្រាយពីសកលវិទ្យាល័យ California Santa Cruz ។
ក៏ប៉ុន្ដែដំណឹងល្អនោះគឺ នៅអឺរ៉ុបអាគុយ ឬថ្មគ្រប់ប្រភេទត្រូវបានគេប្រមូលយកទៅកែច្នៃឡើងវិញពីធុងសម្រាមសម្រាប់ចោលអាគុយ តែដំណឹងអាក្រក់នោះគឺ នៅស្រុកខ្មែរយើង កុំថាឡើយធុងសម្រាមបែងចែកអាគុយនិងសម្រាមទូទៅ សូម្បីតែបោះសម្រាមឲ្យត្រូវកន្លែងហ្នឹង ក៏ប្រជាជនយើងមួយចំនួនតូចធ្វើមិនបានផង ។
ហើយនេះវាគ្រាន់តែជាការជះឥទ្ធិពលរបស់ឡានអគ្គីសនីទៅលើបរិស្ថានទេ ឥឡូវយើងមកនិយាយពីគុណសម្បត្តិនិងគុណវិបត្តិវាវិញ ។
ជាទូទៅគុណសម្បត្តិរបស់ឡានអគ្កីសនីធំៗមានដូចជា ចំណាយលើអគ្គីសនីអស់តិចជាងចាក់សាំង ឡានស្ទុះ រត់តាមផ្លូវស្ងាត់ល្អ ចំណាយជួសជុលតិច មិនសូវពិបាកថែទាំ ជាងគ្រប់កន្លែងមិនសូវឈឺក្បាលពេលជួសជុលវា ហើយដោយសារវាអត់ស៊ីឡាំង អញ្ចឹងពន្ធនាំចូលក៏តិចជាងឡានសាំងដែរ ។
ប៉ុន្តែវាក៏មានគុណវិបត្តិច្រើនគួរសមដែរ ដូចជាការចំណាយពេលសាកអាគុយយូរ ពិបាកធ្វើដំណើរផ្លូវឆ្ងាយប្រសិនបើប្រទេសយើងគ្មានស្ថានីយ៍សាកអាគុយ តម្លៃបច្ចុប្បន្នក៏ខ្ពស់ជាងឡានសាំងដូចគ្នា ហើយវាក៏មិនទាន់អាចតស៊ូជាមួយផ្លូវ Offroad បានដែរ ។
អញ្ចឹងសរុបមកវិញឡានអគ្គីសនីវាឹបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ប្រសិនបើយើងបានត្រៀមខ្លួន រៀបចំទៅតាមបទតាមបរិបថថ្មីនេះ ប៉ុន្តែទីផ្សារឡានអគ្គីសនីកម្ពុជាយើងនឹងទៅជាយ៉ាងណាមានតែតាមដានបន្ត ថាតើក្រុមហ៊ុនដែលលក់ឡានអគ្គីសនីនៅកម្ពុជានឹងដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធយ៉ាងដូចម្ដេច?
………………………………………………………………
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
មកដឹងចំណុចពិសេស RX300 Coach Edition ដែល Lexus ផលិតក្នុងឆ្នាំ 2002 តែមួយគត់ ខុសប្លែកដាច់ពី RX300 ធម្មតា
Mazda BT50 ឆ្នាំ 2012-2014 គុណភាពនៅតែអេម ទោះបីវ័យរាងជ្រេបន្ដិចក្ដី ខណៈតម្លៃវិញក៏នឹងគួរសមដែរ
Hyundai Tucson 2017-2018 ប្រភេទស្លាកលេខយូរៗមានដាក់លក់មួយ ជាមួយតម្លៃទីផ្សារខ្ទង់ 2ម៉ឺនដុល្លារ
Option 2 មានអ្វីខ្លះ? Prius 2012 តម្លៃធូរគ្រាន់បើ បងប្អូនដែលមិនខ្វល់ពីភាពទំនើបអាចប្រើត្រឹម Option 2 បានតម្លៃខ្ទង់ 1ម៉ឺនជាងប៉ុណ្ណោះ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024
មកដឹងពីលក្ខខណ្ឌធានារយះពេលពេញមួយជីវិត របស់រថយន្តអគ្គីសនី AION នៅកម្ពុជា