ទីបំផុត Audi បង្ហាញមុខ Grand Sphere កូនទីពីរ របស់ខ្លួនហើយ

អ្នកទស្សនា
982
0/ AKlasseAuto Promotion
2021-09-Audi-grand-sphere-copy-no-AD.jpg

បន្ទាប់ពីចេញឡានអគ្គីសនីបើកស្វ័យប្រវត្តិម៉ូឌែល Skysphere មិនទាន់បានប៉ុន្មានផងឥឡូវនេះ Audi បានបង្ហាញមុខនូវគម្រូរថយន្ដម៉ូដែល ទីពីររបស់ខ្លួនដែលមានឈ្មោះថា Grand Sphere កាលពីថ្ងៃទី ២ ខែកញ្ញា កន្លងទៅនេះ។​ 

រូបភាព៖ CarWow
រូបភាព៖ CarWow

មិនសូវខុសគ្នាពីម៉ូដែល Skysphere ប៉ុន្មាននោះទ ដោយវាត្រូវបានប្រើប្រាស់នូវថាមពលអគ្គសនីសុទ្ធ ជាពិសេសគឺការនាំមកជូននូវមុខងារបើកបរ ២ នោះគឺប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ដោយចង្កូតឡាន និងឈ្នាន់ហ្គែរ ត្រូវបានពន្លិចចូលទៅក្នុង​ Dashboard ឬតាបឡូ ដែលផ្ដល់នូវលក្ខណៈទូលាយ អ្នកបើកបរអាចផ្ដេកខ្លួន ឬសន្ដូកជើងបានងាយស្រួល និងមុខងារទី ២ ចង្កូតឡាន ក៏ដូចជាឈ្នាន់ហ្គារនឹងត្រូវបានលៀនចេញពី Dashboard មកវិញនៅេពេលដែលអ្នកបើកបរចង់បើកឡានដោយខ្លួនឯង។ 

រូបភាព៖ CarWow
រូបភាព៖ CarWow

នៅក្នុង Concept របស់ Audi គឺការផ្ដោតសំខាន់ទៅលើប្រព័ន្ធបច្ចេកវិទ្យា ដូចជាការប្រើប្រាស់អគ្គិសនី ប្រព័ន្ធស្វ័យប្រវត្តិ ភាពវ័យឆ្លាត និងបទពិសោធន៍បែប ឌីជីថល គួបផ្សំជាមួយនឹងប្រណិតភាព នេះបើតាមសម្ដីរបស់លោក Hendrick Wender អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Audi AG។ 

គួរបញ្ជាក់ផងដែរថា ម៉ូដែលទីបី ដែលមានឈ្មោះថា Urban Sphere នឹងត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះផងដែរ។

ប្រភព៖ Motor1 ប្រែសម្រួល៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

Telegram : 👉Advan Auto

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More