បន្ទាប់ធ្វើការបង្ហាញគម្រូឡានអគ្គសនីដ៏ប្រណិតទាំង ៣ របស់ខ្លួនកាលពីចុងឆ្នាំមុននេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីវៀតណាម VinFast បានសម្រេចបង្ហាញមុខនូវឡានអគ្គសនីដំបូងរបស់ខ្លួនហើយ ដែលធ្វើការផលិតក្នុងទឹកដីរបស់ខ្លួនផ្ទាល់ រថយន្ដនេះមានឈ្មោះថា VinFast e34 ឬ VF e34 ដែលជាប្រភេទឡាន SUV ប្រើអគ្គិសនីសុទ្ធ។

VF e34 នេះមានបណ្ដោយប្រវែង 4.3 m ទទឹង 1.793 m កម្ពស់ 1,613 m ។ វាត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ១ ដែលមានថាមពល 110 kW ឬ 147 សេះ ដែលជាអាគុយ លីចូមអ៊ីយ៉ុង lithium-ion អាចបើកបានចម្ងាយ 300 km ពេលសាកពេញម្ដង និងមានសមត្ថភាពអាចបើកបរបាន 180 km ក្រោយពេលសាកបានត្រឹមតែ 15 នាទី ជាមួយនឹងស្ថានីយ៍សាកល្បឿនលឿនរបស់ VinFast។

សម្រាប់ប្រព័ន្ធខាងក្នុងវិញវាត្រូវបានបំពាក់ដោយ ប្រព័ន្ធ ABS ជាមួយ EBD, traction control, ប្រព័ន្ធទប់លំនឹង, hill start assist និងពោងសុវត្ថិភាពចំនួន ៦ផងដែរ។

បើយោងតាមវេបសាយសារព័ត៌មាន VN News បានឲ្យដឹងថា VinFast គ្រោងនឹងបញ្ចេញលក់នូវឡានអគ្គិសនីនេះចំនួន 40, 000 គ្រឿង ក្នុងប្រទេសវៀតណាម ជាមួយនឹងតម្លៃ 690 លានដុង ឬប្រមាណ $30, 317 រួមបញ្ចូលជាមួយនឹងការធានា ១០ឆ្នាំ ប៉ុន្ដែមិនមានបូកបញ្ចូលថ្លៃអាគុយនោះទេ ដោយ VinFast បានរៀបចំផ្ដល់សេវាកម្មឲ្យអតិថិជនធ្វើការបង់រំលស់អាគុយប្រចាំខែប្រមាណ $64 ក្នុងមួយខែជាមួយការការធានាផ្លាស់ប្ដូរអាគុយ ប្រសិនបើវាមិនអាចសាកថាមពលលើស ៧០% ព្រមជាមួយនឹងការថែទាំទូទៅជាប្រចាំផងដែរ។
ប្រភព៖ CarBuzz ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី