ទើបចុងឆ្នាំ ២០២១ សោះ Land Rover ចេញ Discovery ២០២៣ ស្រេច ជាមួយ Edition កប់តម្លៃទាបជាង Lexus LX ឆ្ងាយ

អ្នកទស្សនា
1719
0/ AKlasseAuto Promotion
2021-10-Land_Rover_ចេញ_Discovery_2023_ជាមួយ_Edition_កប់1.jpg

កំពុងល្បី Toyota ចេញ Lexus LX ថ្មីៗ ពេលនេះក្រុមហ៊ុន Land Rover បានបញ្ចេញនូវឡាន SUV សេរីថ្មីរបស់ខ្លួនដែលជាខ្សែស្រឡាយគ្រួសារ Discovery នោះគឺ Land Rover Discovery Metropolitan Edition ឆ្នាំ ២០២៣ ជាមួយកៅអីបីជួរ មានសមត្ថភាពលើសពី Discovery ឆ្នាំចាស់ៗ ។ 

រូបភាព៖​ Land Rover Discovery Metropolitan Edition 2023 មើលពីជំហៀង (Source: MotorTrend)
រូបភាព៖​ Land Rover Discovery Metropolitan Edition 2023 មើលពីជំហៀង (Source: MotorTrend)

Land Rover ម៉ូដែលថ្មីនេះត្រូវបានរចនាដោយប្រើប្រាស់ស្ថាបត្យកម្មថ្មី HSE R-Dynamic trim និងការផ្លាស់ប្ដូរលើរូបរាងខាងក្រៅតិចតួច រំលេចជាមួយនឹងកង់ទំហំ 22 inch ពណ៌ប្រផេះ និងថ្គាមហ្រ្វាំងខ្មៅផងដែរ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន I-6 ៦ ស៊ីឡាំង 3.0 L ជាមួយនឹងប្រព័ន្ធ mild Hybrid អាចផលិតកម្លាំងបាន 355 សេះ។ 

រូបភាព៖ Land Rover Discovery Metropolitan Edition 2023 មើលពីក្រោយ (Source: MotorTrend)
រូបភាព៖ Land Rover Discovery Metropolitan Edition 2023 មើលពីក្រោយ (Source: MotorTrend)

ត្រួសៗពី Discovery ថ្មី សម្រាប់រូបរាងផ្នែកខាងក្នុងវិញត្រូវបាន បំពាក់ជាមួយកៅអី ៣ជួរ, អេក្រង់កម្សាន្ដ , head-up display (HUD), មានម៉ាស៊ីនត្រជាក់ទាំងកៅអីមុខ ទាំងកៅអីក្រោយ, Speaker ប្រណិត Meridian sound system, មុខងារ adaptive cruise control, និងឆ្នាំងសាកឥតខ្សែជាដើម។ 

រូបភាព៖ Land Rover Discovery Metropolitan Edition 2023 ផ្នែកខាងក្នុង (Source: MotorTrend)
រូបភាព៖ Land Rover Discovery Metropolitan Edition 2023 ផ្នែកខាងក្នុង (Source: MotorTrend)

បើតាមការឲ្យដឹងពី Land Rover បានបញ្ជាក់ថា Discovery Metropolitan Edition 2023 នេះគឺត្រូវបានចេញលក់ជាផ្លូវការហើយ រីឯតម្លៃគឺចាប់ផ្ដើមពី $76, 650។ 

ប្រភព៖ Motor Trend ប្រែសម្រួល៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More