ស្របពេលដែលឡានអគ្គិសនីកំពុងតែមានសន្ទុះ ពេញនិយម ហើយមានក្រុមហ៊ុនផលិតឡាននៅអឺរ៉ុបជាច្រើនគ្រោង នឹងបញ្ឈប់ការផលិត ឡានម៉ាស៊ីនចំហេះក្នុងនាថ្ងៃអនាគត ចំណែកឯ Toyota បែរជារៀបចំបង្កើតក្រុមសហការ មានឈ្មោះថា “ក្រុមជប៉ុន” Team Japan ដើម្បីបន្តការផលិតឡានម៉ាស៊ីនចំហេះក្នុង ដែលមានសមាជិកដូចជា Toyota,Subaru, Mazda, Kawasaki, និងYamaha។

ក្រុមហ៊ុនទាំងប្រាំនេះនឹងធ្វើការជាមួយគ្នាអភិវឌ្ឍន៍ ម៉ាស៊ីនចំហេះក្នុង ដែលប្រើប្រាស់ប្រភេទឥទ្ទនៈ មិនមានផលប៉ះពាល់ដល់បរិស្ថានដូចជា អ៊ីដ្រូសែន ជាដើម។
ក្រុមហ៊ុន Toyota និង Mazda នឹងសហការគ្នាស្រាវជ្រាវផលិតម៉ាស៊ីនប្រភេទ Skyactiv-D 1.5-litre ប្រើប្រាស់ឥន្ទនៈម៉ាស៊ូតសេរីរាង្គ (Biodiesel)។

Subaru និង Toyota នឹងសហការគ្នាផ្តោតលើការផលិត ឥន្ធនៈលាយ Synthetic fuel រីឯ ក្រុមហ៊ុន Yamaha និង Kawasaki នឹងសហការគ្នាលើការបង្កើតម៉ាស៊ីនប្រើអ៊ីដ្រូសែនសម្រាប់ម៉ូតូ។
គួរបញ្ជាក់ផងដែរថា Toyota ទើបតែបានទទួលជោគជ័យលើការផលិត ឡានប្រើអ៊ីដ្រូសែនរបស់ខ្លួនគឺ Toyota Mirai កាលពីពេលថ្មីៗ លើសពីនោះ Toyota ក៏មានគម្រោងវាយលុកទីផ្សារឡានអគ្កិសនីដោយបានបញ្ចេញ គម្រូឡានអគ្គិសនីជាច្រើនដែលមានឈ្មោះថា BZ series ។
ប្រភព៖ Inside EVs អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី