ក្រុមហ៊ុន VinFast ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតឡានអគ្គសនីធំមួយរបស់វៀតណាមដែលកំពុងតែមានការបញ្ជាទិញខ្ពស់ពីសំណាក់អតិថិជនដោយគ្រាន់តែថ្ងៃដំបូងមានការកម្មង់ទិញច្រើនជាង៤០០០គ្រឿងទៅហើយ។ ក្រៅពី VinFast ក៏មាននូវក្រុមហ៊ុនផលិតរថយន្ដមួយចំនួនទៀតដូចជា ហុងដា Mitsubishi ក៏កំពុងតែនាំចូលនូវឡានអគ្គសនីមកលក់ក្នុងប្រទេសវៀតណាមផងដែរ។ ក៏ប៉ុន្ដែអ្វីដែលជាបញ្ហាចោទក្នុងពេលឥឡូវនេះ គឺចំនួនស្ថានីយ៍សាកអាគុយសម្រាប់ឡានអគ្គសនីនៅមានកម្រិត។
បើតាមសម្ដីរបស់អ្នកជំនាញក្នុងឧស្សាហកម្មរថយន្ដម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ដើម្បីលើកកម្ពស់ការប្រើប្រាស់ឡានអគ្គិសនី ស្ថានីយ៍សាកអាគុយក៏គួរតែមានពង្រាយគ្រប់ទីកន្លែងរីឯអាគុយឡានអគ្គសនីគួរតែមានសុពលភាពខ្ពស់ និងសាកបានលឿនផងដែរ នេះជាវិបត្តិដែលវៀតណាមមិនទាន់ដោះស្រាយបាន។

ក្រៅពីបញ្ហាកង្វះខាតនូវស្ថានីយ៍សាកអាគុយនេះ នៅមានបញ្ហាមួយទៀតនោះគឺ ប្រជាជនគិតថាឡានអគ្គសនីតែងមានតម្លៃខ្ពស់ជាងឡានសាំងធម្មតា ហើយបើគិតមើលទៅវានៅតែផលិតឡើងដោយការប្រើចំហះឥន្ទនៈ ដែលអាចបំពុលបរិយាកាសដដែល។
លោក Dau Anh Tuan ប្រធានផ្នែកច្បាប់ សភាពានិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានស្នើឲ្យមានការលើកលែងពន្ធសម្រាប់ឡានអគ្គសនី និងយកទៅពន្ធទៅតាមកម្រិតនៃការបំពុលបរិយាកាសរបស់រថយន្ដនីមួយៗ ដើម្បីជាការលើកកម្ពស់ ឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ឡានអគ្គសនីវិញ។ ក្នុងនោះដែរកាលពីខែ មិនាកន្លងទៅ ក្រុមហ៊ុន VinFast ក៏បានប្ដេជ្ញាចិត្តក្នុងការសាងសង់នូវស្ថានីយ៍សាករថយន្ដអគ្គសនី ឲ្យបានច្រើនជាង ២០០០ កន្លែងមុនបំណាច់ឆ្នាំនេះផងដែរ។
.............................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី