ថ្មីៗនេះក្រុមហ៊ុន Nissan ទើបតែបញ្ចេញគម្រូឡានថ្មីរាងឡូយសង្ហារ ប្លែកពីឡានផ្សេងៗទូទៅ របស់ខ្លួន ដោយវាមានលក្ចណៈជាឡានស្ព័រ តែប្រើប្រាស់ថាមពលអគ្គិសនី។

គម្រូឡានថ្មីនេះមានឈ្មោះថា Nissan Ariya មានកៅអីតែមួយប៉ុណ្ណោះ ឬហៅថា Nissan Ariya Single Seater Concept ដែលត្រូវបាន Nissan យកគម្រូ វិស្វកម្មចេញពីឡានអគ្គិសនី SUV របស់ខ្លួន Nissan Ariya។

សម្រាប់ព័ត៌មានលម្អិតផ្សេងៗទាក់ទងនឹង គម្រូឡានថ្មីនេះ Nissan នៅមិនទាន់បានបង្ហើបឲ្យច្បាស់នៅឡើយទេ គ្រាន់តែដឹងថាវានឹងប្រើប្រាស់ទម្រង់វិស្វកម្ម underpin CMF-EV របស់ Nissan និង រត់ដោយប៉ុង២ ឬ ដែល Nissan ហៅថា e-4ORCE four wheel drive, បំពាក់ដោយ ម៉ូទ័រអគ្គិសនីភ្លោះ (dual motor electric powertrain), ជាមួយនឹងអាគុយថាមពល ៦៥ kWh ផលិតកម្លាំងបាន ៣៨៩ សេះ អាចជាន់បានពីល្បឿន ០ ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ 5.1 វិនាទី។

សម្រាប់រូបរាងរបស់វាវិញ Nissan បានបង្ហើបឲ្យដឹងថាខ្លួនយកគម្រូឌីហ្សាញពី គម្រូថយន្ដស្ព័រថ្មី Formula E ដោយលេងស្ដាយរាងជាអគ្សរ V នៅខាងមុខអមជាមួយ អំពូល Daytime running Light តូចៗ ហើយតួខ្លួនទាំងមូលរបស់វាត្រូវបានផលិតដោយប្រើប្រាស់ សារធាតុកាបូនហ្វាយប័រ ដើម្បីឲ្យវាមានទម្ងន់ស្រាលផងដែរ។

ប្រភព៖ Auto Evolution អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព