ស្របពេលឡានមួយទឹកកំពុងតែមានប្រជាប្រិយភាព ពេលនេះក្រុមអ្នកប្រើប្រាស់កំពុងតែធ្វើការប្ដឹងទៅស្ថាប័ន FTC (Federal Trade Commission) ដែលគេស្គាល់ថាជាស្ថាប័នគណកម្មការពាណិជ្ជកម្មរបស់អាមេរិក ដែលអនុញ្ញាតឲ្យឈ្មួញចរាចរណ៍លក់ឡានមួយទឹកដែលគ្មានគុណភាពដោយស្របច្បាប់។
FTC បានធ្វើការអនុញ្ញាតឲ្យឈ្មួញ រួមទាំងក្រុមហ៊ុនយក្ស GM លក់ឡានដែលមានបញ្ហាដោយស្របច្បាប់ ដោយពួកគេគ្រាន់តែបិទផ្លាកបញ្ជាក់ថាឡាននេះមានបញ្ហាសុវត្ថិភាព ។
គួររំឭកផងដែរថា អាមេរិកជាទីផ្សារនាំចូលឡានមួយទឹកមកកម្ពុជាធំជាងគេ ដូចនេះបញ្ហាខាងលើកាន់តែបង្កហានិភ័យដល់អ្នកទិញឡានមួយទឹកនៅកម្ពុជា ដោយហេតុថាឡានខូចខាតមួយចំនួនត្រូវបានឈ្មួញនៅកម្ពុជាយកមកកែច្នៃខុសច្បាប់ ។
ជាមួយគ្នានេះ ឈ្មួញនៅអាមេរិកមួយចំនួនបានផ្សព្វផ្សាយលក់ឡានដែលមិនមានលក្ខណៈគ្រប់គ្រាន់ ឬគ្មានសុវត្ថិភាពឲ្យអតិថិជនជាមួយនឹងការបន្លំថា បានត្រួតពិនិត្យមើលច្បាស់លាស់ និងមានសំបុត្របញ្ជាក់ត្រឹមត្រូវជាដើម ដែលអាចធ្វើឲ្យប៉ះពាល់សុវត្ថិភាពអ្នកទិញយកទៅប្រើប្រាស់។
ជាក់ស្ដែងមានអតិថិជនជាច្រើនហើយដែលបានជួបប្រទះនូវបញ្ហាទិញប៉ះឡានខូច ប្រើប្រាស់មិនកើត និងមានអ្នកខ្លះធ្លាប់មានគ្រោះថ្នាក់ទៀតផង។ បញ្ហាដែលជួបមានដូចជា ករណីសុខៗផ្ទុះពោងសុវត្ថិភាព, រថយន្ដឆាបឆេះដោយមិនដឹងមូលហេតុ, Error ប្រព័ន្ធម៉ាស៊ីនធ្វើឲ្យរលត់, ហ្រ្វាំងខូចជាដើម។
រឿងនេះធ្វើឲ្យក្រុមអ្នកប្រើប្រាស់ និងស្ថាប័នធំមួយចំនួនដូចជា US PIRG (US Public Interest Research Group), CARS (Customer for Auto Reliability and Safety) និង The Center for Auto Safety ជាដើមដាក់ពាក្យបណ្ដឹងទៅកាន់ FTC ឲ្យកែប្រែកំហុសឡើងវិញ។
ប្រភព៖ U.S. PIRG អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី