ប្រុងប្រយ័ត្នផង! ពេលនេះមានករណីចោរប្រើឧបករណ៍តាមដានទីតាំង AirTag ដើម្បីលួចឡាន

អ្នកទស្សនា
1523
0/ AKlasseAuto Promotion
2021-12-ចោរសម័យទំនើប_ប្រើបច្ចេកវិទ្យា_Apple_លួចឡាន.jpg

កាលពីពេលថ្មីៗនេះតាមរយ: របាយការណ៍ពីភ្នាក់ងារប៉ូលីសតំបន់ York Region ប្រទេសកាណាដាបានឲ្យដឹងថា មានបទល្មើសលួចឡានប្រភេទថ្មីរបស់ចោរសម័យទំនើប ដោយប្រើប្រាស់ឧបករណ៍ចាប់ទីតាំង AirTag ដែលជាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple ។ 

រូបភាព៖ Apple Airtag
រូបភាព៖ Apple Airtag

ប៉ូលីសកាណាដា បានបង្ហាញពីដំណើរការនៃការលួចរបស់លោកចោរសម័យថ្មីថា ពួកគេចាប់ផ្ដើមប្រតិបត្ត្ដិការដោយបំពាក់ឧបករណ៍ AirTag មានរាងមូលតូច របស់ Apple នេះលើឡានដែលគេប៉ងចង់លួច ត្រង់កន្លែងណាមួយដែលម្ចាស់ឡានមិនចាប់អារម្មណ៍ បន្ទាប់មកគេ គេភ្ជាប់ប្រព័ន្ធរបស់ AirTag នេះជាមួយនឹង App “Find My” របស់ Apple ដើម្បីតាមដានចាប់ទីតាំងរថយន្ដ និងម្ចាស់រថយន្ដ។

រូបភាព៖ Apple Airtag pairing with the Apple Find My app
រូបភាព៖ Apple Airtag pairing with the Apple Find My app

ភ្ជាប់ប្រព័ន្ធបានហើយ ពេលម្ចាស់ឡានចតឡាននៅទីតាំងណាមួយ ហើយនៅឆ្ងាយពីរថយន្ដ លោកចោរក៏ចាប់ផ្ដើមប្រើស្នៀតប្រពៃណីរបស់ខ្លួន គាស់ទ្វារឡានចូលទៅខាងក្នុងកាបីន រួចប្រើឧបករណ៍អេឡិចត្រូនិចរបស់ខ្លួនភ្ជាប់ទៅនឹង តាបឡូដើម្បី reset ប្រព័ន្ធបញ្ជាខាងក្នុងរថយន្ដ និងដោះសោរបញ្ឆេះឡានបើកគេចខ្លួនជាស្ថាពរ។ 

ទន្ទឹមនឹងនេះដើម្បីជាការការពាររឿងហេតុបែបនេះកើតឡើង ភ្នាក់ប៉ូលីស ក៏បានផ្ដល់ជាគន្លឹះមួយចំនួន ដល់ម្ចាស់ឡានផងដែរ ក្នុងនោះមានដូចជា៖​ ទី១ បើសិនជាម្ចាស់ឡានប្រើប្រាស់ទូរសព្ទ iPhone នោះវានឹងលោតសញ្ញាជូនដំណឹង (Notification) នៅពេលវាទទួលបានសញ្ញាណថាមាន​ AirTag នៅក្បែរ។ 

ទី២ បើសិនជាអាច ម្ចាស់ឡានគួរព្យាយាមចតឡានក្នុងការាសដែលបិទជិត ឬការាសបន្ទប់។

ទី៣ ចាក់សោរចង្កូតឡាន ពេលចតឡាននៅឆ្ងាយពីខ្លួន

និងគន្លឹះទី ៤ គឺដោនឡូត កម្មវិធីចាក់សោរប្រព័ន្ធបញ្ជាឡាន ដើម្បីការពារការជ្រាតចូលលូកលាន់ពី ឧបករណ៍ផ្សេង។ 

អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Facebook Page : 👉 Advan Auto 

Subscribe Youtube Channel : 👉Advan Auto 

Follow TikTok : 👉Advan Auto 

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More