ពិតជាកក្រើកអស្ចារ្យមែនក្រោយហុងដា បានដាក់សម្ពោធជាផ្លូវការនូវរថយន្តទំនើបបែបស្ព័រ All New CIVIC 2022 ជំនាន់ទី11 ក្នុងថ្ងៃដ៏វិសេសគឺថ្ងៃទី11 ខែ11 វេលាម៉ោង11 មុននេះបន្តិច បើយោងតាមការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ Honda Cambodia។
ក្រោយពីបង្ហាញវត្តមានជាផ្លូវការរួចមក រថយន្តដែលមាន DNA ជារថយន្តទំនើបបែបស្ព័រ សេរីឆ្នាំ 2022 នេះបាន ធ្វើអោយមហាជនបាក់ចិត្តស្រលាញ់គ្រប់ៗគ្នា ជាមួយនឹងការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង អមជាមួយនឹងបច្ចេកវិទ្យាថ្មី Honda SENSIGN ដែលធ្វើអោយរថយន្តនេះកាន់តែលេចធ្លោរ។
ហើយកាន់តែពិសេស រថយន្តនេះមានពីរប្រភេទគឺ Mid & RS ផងដែរ រថយន្តទាំងពីរនេះ ត្រូវបានរចនាឡើងយ៉ាងសំរិតសម្រាំង សាកសមបំផុតសម្រាប់យុគសម័យថ្មីនេះ ដែលជួយអោយការធ្វើដំណើររបស់អ្នកប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់ គ្រប់ពេលវេលា គ្រប់ស្ថានភាពផ្លូវផងដែរ។
លើសពីនេះទៅទៀត មានអតិថិជនជាច្រើនបានលាន់មាត់សសើរចំពោះ រថយន្តជប៉ុនជំនាន់ទី11 នេះដោយផ្ដោតសំខាន់លើចំណុចពិសេសធំៗ 03គឺ៖
1. ភាពស៊ីវិល័យនៃការរចនាផ្នែកខាងក្រៅមានលក្ខណៈស្ព័រ៖
2. ការរចនាផ្នែកខាងក្នុងពោរពេញដោយប្រណិតភាព៖
3. ប្រព័ន្ធសុវត្ថិភាពដ៏ល្អផ្ដាច់គេ៖
ហើយអមមកជាមួយនឹង ប្រព័ន្ធការពារមិនអោយមានជាប់គាំងហ្រ្វាំង ប្រព័ន្ធបែងចែកកំលាំងហ្រ្វាំងលើកង់ ប្រព័ន្ធជំនួយហ្រ្វាំង ប្រព័ន្ធទប់លំនឹង ប្រព័ន្ធជំនួយពេលឡើងចំណោទ ប្រព័ន្ធផ្ដល់ដំណឹងពេលជាន់ហ្រ្វាំងបន្ទាន់ ប្រព័ន្ធហ្រ្វាំងដៃប្រើភ្លើង ប្រព័ន្ធចាក់សោរដោយស្វ័យប្រវត្តិពេលដើរចេញពីរថយន្ត និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផង ដែលធ្វើអោយការបើកបររបស់លោកអ្នកទទួលបានសុវត្ថិភាពទ្វេរដង និងពោរពេញដោយភាពជឿជាក់។
កាន់តែច្បាស់ពីកម្លាំងម៉ាស៊ីន និងសម្ថភាពដ៏ខ្លាំងនៃរថយន្តជប៉ុន HONDA CIVIC 2022 នេះលោកអ្នកអាចអញ្ជើញចូលរួមទស្សនាការតាំងបង្ហាញរថយន្តនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ចាប់ពីថ្ងែទី 13 -14 នេះ ហើយលោកអ្នកក៏អាចទទួលបាន កញ្ចប់គ្រឿងតុបតែងពិសេស ចំនួនមួយឈុតដែរមិនធ្លាប់មាន ហើយលោកអ្នកអាចទទួលយកបទពិសោធន៍ថ្មី ជាមួយរថយន្តដ៏អស្ចារ្យ ដោយគ្រាន់តែទំនាក់ទំនងតាមរយៈ៖
Facebook Page: Honda Cambodia
Telegram: Honda Cambodia Official
Instagram: hondacambodia
Website: ncxhonda.com
ឬតាមរយៈលេខទូរស័ព្ទ៖ 023 901 858 / 017 899 855
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!