កាលពីពេលថ្មីៗនេះ តាមរយៈការចុះផ្សាយពីសារព័ត៌មាន CarBuzz បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះរបស់កូរ៉េខាងត្បូង Hyundai បានប្រកាសថា ខ្លួនគ្រោងនឹងបោះទុនជាទឹកប្រាក់ ៤០០ ពាន់លានវ៉ុន ឬស្មើនឹង ៣៣៧ លានដុល្លារ វិនិយោគលើបច្ចេកវិទ្យា ដែលជារបកគំហើញថ្មីរបស់ខ្លួន ក្នុងការបំប្លែងសំណល់សំរាមប្លាស្ទិក ឲ្យទៅជា ឥទ្ធនៈអ៊ីដ្រូសែន គុណភាពខ្ពស់ សម្រាប់ប្រើជាចំហេះម៉ាស៊ីនយានយន្ដដើម្បីកាត់បន្ថយការបំពុលបរិយាកាស។
ជុំវិញរបកគំហើញថ្មីនេះ វិស្វករជំនាញរបស់ Hyundai បានពន្យល់ត្រួសៗថា ក្នុងដំណើរការបំប្លែងនេះគេប្រើប្រាស់បច្ចេកវិទ្យា Pyrolysis និង Gasification ដោយរំលាយសំណល់សំរាមនោះក្នុងសីតុណ្ហភាពខ្ពស់ ក្នុងបន្ទប់សុញ្ញកាស ដែលសមាសធាតុដូចជាប្លាស្ទិចនេះអាចរំលាយបានងាយ និងបង្ហាប់បំប្លែងវាទៅជាឧស្ម័នអ៊ីដ្រូសែន ដែលអាចយកទៅប្រើបានជាមួយម៉ាស៊ីនភ្លើង ជាពិសេសអាចប្រើប្រាស់បានសម្រាប់ដុតចំហេះម៉ាស៊ីនយានយន្ដ ។

រូបភាព៖ ធុងផ្ទុកអ៊ីដ្រូសែន (Source: Kurdo)
Hyundai បានបន្ថែមទៀតថា ក្នុងរង្វង់ពាក់កណ្ដាលឆ្នាំ ២០២២ ខាងមុខ ខ្លួននឹងសម្រេចការអភិវឌ្ឍប្រព័ន្ធកែច្នៃកាបូនឌីអុកស៊ីត Metal-CO2 របស់ខ្លួន ដើម្បីឆ្ពោះទៅរកគោលការណ៍ ឧស្ម័នកាបូនិច និងការបំពុលស្មើសូន្យ។ រីឯគម្រោងបំប្លែង កាកសំណល់សំរាមប្លាស្ទិកទៅជាឥទ្ទនៈនេះ នឹងចាប់ផ្ដើមនៅពីរឆ្នាំបន្ទាប់គឺ ក្នុងឆ្នាំ ២០២៤។
គួបបញ្ជាក់ដែរថា បច្ចុប្បន្ននេះ Hyundai មានរថយន្ដដើរដោយអ៊ីដ្រូសែន ពីរម៉ូដែលហើយ គឺ Nexo និងម៉ូដែល HTWO ប្រភេទ SUV ទើបតែចេញថ្មីៗ ព្រមទាំងព្យាករណ៍ថា ក្នុងឆ្នាំ ២០៥០ ពិភពលោកនឹងប្រើប្រាស់ថាមពលអ៊ីដ្រូសែនច្រើនជាង ១៨% ផងដែរ។
អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី