ខណៈចិនបានក្លាយជាប្រភពផលិតឡានតម្លៃទាបជាងគេក្នុងពិភពលោក ពេលនេះឥណ្ឌាក៏មានលទ្ធភាពក្នុងការផលិតឡានតម្លៃទាបដូចគ្នា ដោយក្រុមហ៊ុនឥណ្ឌា Tata Motor កាលពីពេលថ្មីៗនេះកំពុងត្រៀមខ្លួនបង្ហាញមុខនូវរថយន្ដ SUV ខ្នាតតូចថ្មីរបស់ខ្លួនលើទីផ្សារ ដោយក្នុងនោះមាន ២ម៉ូដែល។

ម៉ូដែលទីមួយមានឈ្មោះថា Tata SUV HBX ឬហៅក្រៅថា Hornbill មានតម្លៃរំពឹងទុកពេលចេញលក់ខ្ទង់ ៥សែន រូពី ឬស្មើនឹង $6735 បំពាក់ដោយម៉ាសីុន turbocharged ចំណុះ 1.2-litre ដូចទៅនឹងឡានសេរីមុនគឺ Tata Tigor Altroz និង Tiago ។ រីឯរូបរាងរបស់វាវិញគឺស្រដៀងទៅនឹងបងប្អូនរបស់ខ្លួនគឺ Tata Nexon និង Tata Harrier បំពាក់ជាមួយនឹងប្រព័ន្ធបញ្ជាផ្នែកខាងក្នុងច្រើន អេក្រង់ Infotainment Touch screen អមជាមួយនឹងមុខងារភ្ជាប់ជាមួយនឹងទូរសព្ទដៃបានផងដែរ។

ចំណែកឯម៉ូដែលទីពីរដែល Tata Motor ទើបតែណែនាំឲ្យស្គាល់នោះមានឈ្មោះថា Tata SUV Punch វាមានរូបរាងជំទើរជាង SUV ធម្មតាបន្ដិច មានតម្លៃខ្ទង់ ៤៥០ ០០០រូពីឬ $6062 ទៅ ៧៥០ ០០០ រូពីឬស្មើនឹង $10, 103។
ប្រភព៖ ABP ប្រែសម្រួល៖ Andra
.............................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី