តាមរយៈការចុះផ្សាយពីទស្សនាវដ្ដីរថយន្ដ The Drive កាលពីពេលថ្មីៗនេះបានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្ដដ៏ល្បីឈ្មោះ Ford បានកំពុងនឹងមានគម្រោងរៀបចំ ប៉ាតង់ថ្មីប្លែកសម្រាប់ឡានអគ្គសនីរបស់ខ្លួន ដោយការសាកអាគុយតាមរយៈការសណ្ដោងជាមួយឡានដឹកទំនិញ ឬឡានធំនៅខាងមុខ។ Ford បានបកស្រាយថា ប្រតិបត្តិការនេះដំណើរការដោយឡានអគ្គសនីត្រូវបានទាក់សណ្ដោង និងសាកទៅនឹងឡានដឹកទំនិញ ឬប្រភេទជាឡាន RV នៅខាងមុខស្របពេលដែលកំពុងធ្វើដំណើរ ដោយកង់របស់វាទាំងបួន ឬកង់ពីរស្ថិតនៅលើថ្នល់។

Ford ក៏បានបន្ថែមទៀតថា យើងអាចភ្ជាប់ប្រព័ន្ធបញ្ជា និងបញ្ជូនទិន្នន័យជាមួយឡានផ្សេងតាមរយៈ Bluetooth ឬ Internet នៅពេលឡានយើងនិងឡានគេធ្វើដំណើរក្នុងទិសដៅតែមួយ នោះគេនឹងអាចអូសសណ្តោងឡានយើងដើម្បីសាកអាគុយបាន ។
ទោះជាយ៉ាងណាក៏ដោយ Ford នៅតែមិនទាន់បង្ហើបនូវព័ត៌មានច្បាស់លាស់នៅឡើយថានឹងធ្វើវាមែនឬ ទេ ប៉ុន្ដែវាអាចនឹងជាជំហានបន្ទាប់សម្រាប់ Ford លើប្រព័ន្ធ Power Pro Onboard សម្រាប់ឡាន Ford F-150 PowerBoost Hybrid 2021 និង Ford F-150 Lightning 2022 របស់ខ្លួនដោយសារតែវាទាំងពីរប្រើប្រាស់នូវប្រព័ន្ធអគ្គសនី។
.............................................................................
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
Telegram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី