ក្រុមហ៊ុន Xpeng Motors ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្ដអគ្គសនីដ៏ធំមួយរបស់ចិន ជាពិសេសជាគូប្រកួតធំមួយរបស់ Tesla ផងដែរនោះ កាលពីថ្ងៃទី ២៩ ខែសីហាកន្លងទៅនេះ បានប្រកាសតាំងបង្ហាញនូវរថយន្ដដែលអាចហោះបានរបស់ខ្លួន (ឡានហោះ) ដែលមានឈ្មោះថា Voyager X2 នៅក្នុងពិពណ៌តាំងបង្ហាញ Chengdu Auto Show និងត្រូវបានគេធ្វើពិសោធន៍ការហោះហើរសាកល្បងក្នុងក្រុងមួយចំនួនដូចជា Guangzhou, Dongguan, and Jiangmen កាលពីខែ មិថុនាកន្លងទៅ នេះបើតាមរយៈការឲ្យដឹងពីសារព័ត៌មាន Chinese automotive news site CnEVPost។

គួរបញ្ជាក់ផងដែរថា តួខ្លួនរបស់ X2 នេះត្រូវបានបង្កើតឡើងពីសរសៃ Carbon Fiber និងមានទម្ងន់ត្រឹមតែ 385 គីឡូក្រាម បូករួមជាមួយនឹងអាគុយដែលអាចផ្ដល់រយៈពេលហោះហើររហូតដល់ 35 នាទី ។
បន្ទាប់ពីការធ្វើតេស្តហោះសាកល្បង (Beta Testing) វាអាច ផ្ទុកអ្នកដំណើរបានពីរនាក់ដែលមានទម្ងន់ អតិបរមា 200 គីឡូក្រាម និងអាចហោះហើរបានកម្ពស់ក្រោម 1,000 ម៉ែត្រ ចំណែកឯល្បឿនហោះ ហើរអតិបរមាវិញគឺ 130 km/h ព្រមជាមួយនឹងមុខងារប្រតិបត្តិការហោះហើរ ២ គឺអាចបើកដោយមនុស្សនិងការប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ។
ប្រភព៖ The Driven ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី