ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត MG Cambodia ទើបតែដាក់បង្ហាញរថយន្ត MG HS Trophy ស៊េរីឆ្នាំ 2022 ដែលមានចំណុចពិសេសជាច្រើនបានផ្លាស់ប្តូរដើម្បីធ្វើឱ្យ MG HS របស់ខ្លួនកាន់តែមានភាពទាក់ទាញ ហើយកាន់តែពិសេសនោះគឺតម្លៃពិតជាសមរម្យត្រឹមតែ $42,000 ប៉ុណ្ណោះដែលតម្លៃនេះទាបជាងដៃគូប្រកួតប្រជែងដូចជា Ford Territory ។
រថយន្ត MG HS 2022 ស៊េរីថ្មីបានផ្តល់កម្រិតមួយដ៏អស្ចារ្យនៃជួររថយន្តប្រភេទ SUV ដោយរួមបញ្ចូលគ្នានូវសិល្បៈនៃដំណើរការល្អ, សោភ័ណភាពផ្នែកខាងក្នុង និងរូបរាងខាងក្រៅពិតជាស៊ីវិល័យ និងផ្តល់នូវកម្លាំងខ្លាំង។ MG HS ត្រូវបានរចនាឡើងតាមតម្រូវការរបស់ប្រជាជនក្នុងប្រទេសកម្ពុជា សម្រាប់អ្នកដែលកំពុងស្វែងរករថយន្តថ្មីដែលមានតម្លៃប្រកួតប្រជែង បច្ចេកវិទ្យាថ្មីទំនើប និងការរចនាប្រកបដោយភាពច្នៃប្រឌិតដែលធ្វើឱ្យវាក្លាយជារថយន្តប្រភេទ SUV ដ៏ពេញនិយម។
កំណែទម្រប់ថ្មីរបស់រថយន្ត MG HS គឺបំពាក់ដោយប្រព័ន្ធគ្រប់គ្រង MG Trophy Sport, Steering Wheel Shift Paddle, កៅអីបែបស្ព័រដូចនឹងរថយន្តប្រណាំង និងមានការប្រែប្រួលនូវរចនាសម្ព័ន្ធថ្មីៗផ្សេងៗទៀតផងដែរ ដើម្បីបំពេញចិត្តអ្នកប្រើប្រាស់ទាំងវ័យក្មេង និងសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារទាន់សម័យ។
រថយន្ត MG HS Trophy ជំនាន់ថ្មីនេះកំពុងបន្តរចនាម៉ូដយ៉ាងទាន់សម័យជាមួយនឹងចង្កៀងមុខបំពាក់ដោយអំពូល LED រត់ប្រដេញ, Rain sensor, កង់បែបស្ព័រទំហំ 18 អ៊ីញ។ លើសពីនេះ ជាមួយនឹងការបន្ថែមរចនាសម្ព័ន្ធនៃបច្ចេកវិទ្យាថ្មីជាច្រើនដែលផ្តល់នូវផាសុកភាពល្អ។
MG HS Trophy មានរចនាឡើងជាមួយដំបូលលើ Panoramic Sunroof ដែលមានទំហំ1.19ម៉ែត្រការ៉េ, អេក្រង់កម្សាន្តធំរហូតដល់10.1 អ៊ីញ, កៅអីអូតូ main និង co-drive power seat, កៅអីស្ព័របំពាក់ដោយស្បែកយ៉ាងប្រណិត រួមនឹងប្រព័ន្ធសោរឆ្លាតវៃ smart key និងប៊ូតុង start/stop, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិអាចគ្រប់គ្រងនិងកំណត់បានទាំងមុខក្រោយ, ទ្វារឃ្លុបក្រោយអូតូ និងមុខងារជាច្រើនទៀត ដែលពិតជាមានភាពងាយស្រួលសម្រាប់គ្រប់ការបើកបរ ទោះបីជានៅក្នុងទីក្រុង ឬតាមបណ្តាខេត្តក៏ដោយ។
រថយន្ត MG HS ដែលបើកបរប្រកបដោយផាសុកភាព បើកបរមានភាពនឹងល្អ និងធានាបាននូវការគ្រប់គ្រងយ៉ាងល្អសម្រាប់ការបើកបរលើផ្លូវហាយវេបានបង្កើននូវភាពងាយស្រួល ដោយការគ្រប់គ្រងពីទម្ងន់1.6តោនរបស់វាបានយ៉ាងល្អ ហើយម៉ាស៊ីនតួបូចំណុះ 1.5T អូសទាញដោយមុខ រួមនឹងប្រអប់លេខអូតូ៧វគ្គ ហើយវាផ្តល់នូវថាមពល 169hp និងកម្លាំងរមួល 250Nm ។
ដៃចង្កូតត្រូវបានរុំដោយស្បែកទន់ល្អ ហើយវាក៏បានបំពាក់នូវប្រភេទស្បែកគ្របដណ្តប់នៅលើតាប់ឡូ និងទ្វារផងដែរ។ បើនិយាយពីផ្នែកខាងក្នុងវិញ MG HS ជំនាន់ថ្មីមានការរចនាថ្មីពីពណ៌ឈើរី (cherry) ដ៏ប្រណិតនិងទាក់ទាញ ដើម្បីបង្កើននូវភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍។ ខណៈពេលដែលរថយន្ត Ford Territory ដែលស្ថិតក្នុងជួរថ្នាក់របស់គេបានបំពាក់មកជាមួយនឹងកៅអីពូកស្បែកខ្មៅយ៉ាងស្រស់ស្អាតមួយបែប ហើយក៏ល្អសម្រាប់រក្សាវាឱ្យស្អាត។
MG HS ជំនាន់ថ្មីផ្តល់ជូនអ្នកនូវតម្លៃសមរម្យ ការសន្សំសំចៃខ្ពស់ ដំណើរការល្អ និងលក្ខណៈពិសេសដ៏អស្ចារ្យ ហើយមួយវិញទៀតគឺវាបានផ្តល់នូវទំហំធំទូលាយដែលធ្វើឱ្យអ្នកកាន់តែមានផាសុកភាពសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរ។ ភាពខុសគ្នាដ៏ធំបំផុតរវាង MG HS ជាមួយនឹងប្រភេទរថយន្តជួរថ្នាក់ដូចគ្នាគឺ Ford Territory គឺតម្លៃ និងការរចនាផ្ទៃខាងក្នុងបែបថ្មី អមនឹងលក្ខណៈពិសេសមួយចំនួនដែលផ្តល់ឱ្យម្ចាស់នូវភាពងាយស្រួល និងទំនើបជាងមុន។
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ
បច្ចុប្បន្ន Camry ឆ្លាម មានសន្ទុះទីផ្សារគ្រាន់បើក្នុងរង្វង់រថយន្ដតម្លៃខ្ទង់ 4 ទៅ 6ពាន់ដុល្លារ ខណៈឡាន Sedan របស់ជប៉ុននេះអាយុកាលក្បែរ 30ឆ្នាំហើយក្ដី
Kia Picanto 2024 ប្រភេទមួយទឹកស្លាកលេខឃើញមានលក់បណ្ដើរៗហើយ តម្លៃក្រោម 2ម៉ឺនដុល្លារ ល្មមពិចារណាដែរអត់?
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Ford XL, XLT នឹង Wildtrak 2025 ផលិតនៅខ្មែរធូរថ្លៃជាងមុនរាប់ពាន់ដុល្លារ បើធៀបនឹងតម្លៃស៊េរីឆ្នាំ 2024