កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដល្បីឈ្មោះ BMW បានបង្ហាញនូវគម្រូ (concept) នៃគម្រោង ផលិតកង់អគ្គសនីចំនួនពីរម៉ូដមានឈ្មោះថា BMW i Vision AMBY និង BMW Motorrad Vision AMBY ដែលមានសមត្ថភាពអាចរត់បានល្បឿនជាមធ្យម 45km/h ។
:format(webp):no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/22836451/P90434288_lowRes_bmw_i_vision_amby_in.jpg)
កង់អគ្គិសនីនេះត្រូវបានបំពាក់ទៅដោយអាគុយថាមពល 2000Wh ដែលអាចរត់បានចម្ងាយដល់ទៅ 300km រាល់ពេលសាកពេញម្ដងៗ។ កង់អគ្គសនីទាំងពីរម៉ូដនេះ ត្រូវបានកំណត់ឲ្យមានល្បឿន ៣ កម្រិត សម្រាប់ការជិះក្នុងស្ថានភាពផ្លូវបីផ្សេងៗគ្នាដែល ល្បឿនទីមួយគឺ 25km/h ប្រើសម្រាប់ការជិះលើផ្លូវកង់ ល្បឿន 45km/h សម្រាប់ការជិះក្នុងក្រុង និងល្បឿន 60km/h សម្រាប់ផ្លូវផ្សេងក្រៅពីក្រុង ឬទីប្រជុំជន។
:format(webp):no_upscale()/cdn.vox-cdn.com/uploads/chorus_asset/file/22836449/P90434496_lowRes_bmw_motorrad_vision_.jpg)
មិនត្រឹមតែប៉ុណ្ណោះ កង់នេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធ រ៉ាដារ ដែលអាចជាជំនួយផ្ដល់សញ្ញាដល់អ្នកជិះឲ្យប្រុងប្រយ័ត្នពេលមានឧបសគ្គ ឬឧប្បត្តិវហេតុណាមួយកើតឡើង ដូចជាមានយានយន្ដមកពីចំហៀងជាដើម ប៉ុន្ដែចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺទាក់ទងនឹងការកំណត់ល្បឿនដោយប្រើប្រាស់ប្រព័ន្ធ GPS Geofencing ជាមួយគ្នានេះ BMW បានរចនានូវប្រព័ន្ធមួយដែលមានឈ្មោះថា eDrive zone សម្រាប់ជាជំនួយជាសុវត្ថិភាពដល់អ្នកជិះក្នុងក្រុងដែលមានចរាចរណ៍ច្រើន។
ប្រភព៖ The Verge ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី