មិនធម្មតា Corolla កញ្ចាស់ផលិតឆ្នាំ ១៩៨៧ អាចលក់បានជិត ១០ ម៉ឺនដុល្លារ

អ្នកទស្សនា
2748
0/ AKlasseAuto Promotion
2021-08-1627734318075-1.jpg

កាលពីពេលថ្មីៗនេះ រថយន្ដ Toyota Corolla សេរ​ីឆ្នាំ ១៩៨៧ ដែលធ្លាប់ជិះបានចម្ងាយ ជាង ១៥០ ,០០០ គម មកហើយ ត្រូវបានគេដេញថ្លៃតាមរយៈ Website Car & Classic’s online auction នាប្រទេសអង់គ្លេសក្នុងតម្លៃរហូតដល់ទៅ $92, 600 ឯណោះ។ បើតាមម្ចាស់ឡានបានឲ្យដឹងថា Toyota Corolla AE86 GT កាលពីគាត់ទិញមកដំបូងក្នុងឆ្នាំ ១៩៨៧ មានតម្លៃ £12,500 ឬ $1,7195 នេះបើតាមការចុះផ្សាយនៅលើវេបសាយ Stuff.co ។​

រូបភាព៖ Stuff.co
រូបភាព៖ Stuff.co

ហេតុផលពីក្រោយតម្លៃកប់ក្ដោងនៃឡានមួយនេះ គឺមិនមែនដោយសារតែវាធ្លាប់បានជិះដោយតារាល្បីនោះទេ ហើយក៏មិនមែនមកពីវាជាឡានដែលកម្ររកបានដែរ គឺដោយសារតែវាជាឡានដែលមានម្ចាស់តែម្នាក់គត់ ហើយមិនត្រឹមតែមានអាយុកាលចំណាស់ប៉ុណ្ណោះទេ វាថែមទាំងរក្សាបាននូវទ្រង់ទ្រាយដើម និងដៃជើង ម៉ាស៊ីនសុទ្ធល្អមកពីនាយ ដែលមិនធ្លាប់មានការកែច្នៃ ឬឆ្លងកាត់ដៃម្ចាស់ច្រើនឡើយ ព្រមទាំង ទទួលការថែទាំយ៉ាងទៀតទាត់ ដោយតាំងពីទិញមកវាធ្លាប់ឈឺធ្ងន់ចូលជាងត្រឹម ៩ដងប៉ុណ្ណោះ ។  

មូលហេតុដែលបណ្ដាលឲ្យគាត់សម្រេចចិត្តលក់់ឡានដ៏សំណព្វចិត្តរបស់ខ្លួនគឺដោយសារតែវាបានបង្ហាញពីសញ្ញានៃជរាភាពរបស់វាកាលពីពេលថ្មីៗនេះដោយខ្សោយលើកម្លាំងចង្កូត និងស្របពេលដែលក្រុមហ៊ុន Toyota ក៏កំពុងតែត្រូវការប្រមូលទិញនូវរថយន្ដសុទ្ធសេរីចាស់ៗជួរទស្សវត្ស ៨០ ដល់៩០ របស់ខ្លួនត្រឡប់មកវិញផងដែរ ឬបើគិតឲ្យចំទៅ តម្លៃដែលគេដាក់ថ្លៃក៏គួរឲ្យពិចារណាដែរ។ 

ប្រភព៖ Stuff.co ប្រែសម្រួល ៖ Andra

.............................................................................

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

Telegram : 👉Advan Auto 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More