ថ្មីៗនេះ ក្រុមហ៊ុនផលិតឡាន pickup ល្បីឈ្មោះ Ford Motor បានប្រកាសបោះទុនវិនិយោគជាទឹកប្រាក់ ៩០០ លានដុល្លារអាមេរិក លើការកែប្រែបច្ចេកវិទ្យាផលិតរថយន្ដក្នុងរោងចក្រ Ford ចំនួន ២ ក្នុងប្រទេសថៃដែលមួយជារោងចក្រ Ford ផ្ទាល់គឺ Ford Thailand Manufacturing (FTM) និងរោងចក្រមួយទៀតដែលជាការចូលហ៊ុនជាមួយនឹងក្រុមហ៊ុន ផ្សេង ឈ្មោះថារោងចក្រ AutoAlliance Thailand (AAT) ។

ទឹកប្រាក់នេះនឹងត្រូវចំណាយទៅលើ ការបំពាក់បច្ចេកវិទ្យាថ្មី ដែលរួមមាន ការបំពាក់ឧបករណ៍ដំឡើងរថយន្ដថ្មីទំនើប ការកែប្រែបច្ចេកវិទ្យាដំណើរការបង្គុំឡានថ្មី ជាមួយនឹងការផ្ដល់វគ្គបណ្ដុះបណ្ដាលការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដល់បុគ្គលិកផងដែរ។

រោងចក្រ FMT នឹងត្រូវបានបំពាក់ជាមួយនឹង ScanBox ដែលជាឧបករណ៍សម្រាប់ ស្កេនមើលលក្ខណៈត្រឹមត្រូវរបស់រថយន្ដក្នុងពេលដំឡើង ដែលទទួលបានលទ្ធផលច្បាស់ជាងការពិនិត្យធម្មតាដល់ទៅ ៥ដង។ ចំពោះផ្នែកបច្ចេកវិទ្យាវិញ រោងចក្រទាំងពីរ នឹងត្រូវបានកែប្រែឲ្យមានការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ និងរូបូតកាន់តែច្រើនពី ៣៤% ទៅ ៨០%។

ថ្វីត្បិតថារោងចក្រថ្មីនេះ ប្រើម៉ាស៊ីនច្រើនជាងមនុស្ស តែយ៉ាងណាកំណែប្រែរោងចក្រថ្មីនេះនឹងជួយផ្តល់ការងារបន្ថែម ១២០០ កន្លែង ហើយផលិតផលសម្រេចនឹងត្រូវនាំចេញទៅកាន់ទីផ្សារជាង ១៨០ ប្រទេសទូទាំងពិភពលោក។
Ford ក៏បានបន្ថែមទៀតថា ចំពោះ Ford Ranger សេរីថ្មីនឹងត្រូវបញ្ចេញលក់នៅពាក់កណ្ដាលឆ្នាំ ២០២២ រីឯ Ford Everest ចេញបន្ទាប់ពី Ford Ranger។
ប្រភព៖ ZigWheels អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Facebook Page : 👉 Advan Auto
Subscribe Youtube Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី