ក្រោយពីប្រកាសបើកមុខ Range Rover SV សេរីឆ្នាំ ២០២២ ថ្មីៗនេះ ដែលក្រៅតែពីរូបរាងសង្ហារ និងបច្ចេកវិទ្យាទំនើបរបស់វា Land Rover បានផ្ដល់ជម្រើសលេងម៉ូដរថយន្ដបន្ថែមជាង ១.៦ លានជម្រើសប្លែកៗគ្នា តាមការចង់បានរបស់អតិថិ៊ជន នេះបើតាមការឲ្យដឹងពីក្រុមប្រតិបត្ដិការរថយន្ដពិសេសរបស់ Land Rover (Land Rover Special Vehicle Operations: SVO)។
អតិថិជនអាចកែច្នៃ លេងម៉ូដបានគ្រប់យ៉ាងតាមការចូលចិត្ត មិនថាជារូបរាងខាងក្រៅ ចង់បានបណ្ដោយ វែង ខ្លី, ចង់ប្ដូរពណ៌ឡានដែលប្រើទឹកថ្នាំប្លែកខុសពីគេ, ប្ដូរម៉ូដយ៉ាន់កង់ ឬ ចង់ប្ដូរផ្នែកខាងក្នុង ដូចជាចង់បានកៅអី ៤, ៥, មានទ្រាប់ក្រណាត់ស្បែក ឬ ក្រណាត់បែបកាមីញីប្រណិត (Ultrafabric) ទន់ មានផាសុខភាព, ប្រអប់ចង្កឹះលេខធ្វើពី សេរ៉ាមិច, console កណ្ដាលធ្វើពីឈើបាញ់ laser និងលក្ខណៈផ្សេងៗគ្នាជាច្រើនទៀតតាមការនិយម។
សម្រាប់ផ្នែកម៉ាស៊ីនវិញ ក៏ត្រូវបាននាំមកជាមួយជម្រើសច្រើនដែរ ដោយ នៅសហរដ្ខអាមេរិក មានប្រភេទ plug-in-hybrid កម្លាំង 434 សេះ ចេញឆ្នាំ ២០២៣ និងអគ្គិសនីសុទ្ធមកដល់ក្នុងឆ្នាំ ២០២៤។ ខាងអឺរ៉ុបវិញមានម៉ាស៊ីន ប្រភេទ Plug-In Hybrid ចំណុះ 3.0 L, 6 ស៊ីឡាំង ជំនួយដោយអាគុយ លីចូមអីយ៉ុង 38.2 kWh ព្រមជាមួយម៉ូទ័រអគ្គិសនីកម្លាំង 141 សេះ។ ប្រព័ន្ធជើងក្រោមប្រភេទ five-link ភ្ចាប់មកជាមួយនឹងបូមខ្យល់ adaptive air suspension ហើយមានប្រភេទប៉ុង២ AWD និង អាច Lock ប៉ុងក្រោយបាន ។ រីឯសន្ទុះរបស់វាអាចជាន់ស្ទុះពី 0-100km/h ក្នុងរយៈពេលតែ 5.6 វិនាទី។
Range Rover សេរីថ្មីនេះ ត្រូវបាន design ជាច្រើនម៉ូដ មានដូចជា SV Serenity, SV Intrepid និង SV Signature Suite។
សម្រាប់តម្លៃរបស់វាវិញនៅមិនទាន់ច្បាស់នៅឡើយទេ តែគេសន្និដ្ឋានថា នៅអាមេរិកនឹងចាប់ផ្ដើមពី $104, 000 និងម៉ូដែលខ្ពស់ប្រវែងវែងចាប់ពី $163, 500 តែគេនឹងចាប់បើកការកម្មង់ក្នុងរង្វង់ដើមឆ្នាំ ២០២២ ខាងមុខនេះ។
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!