ថ្មីៗនេះក្រុមហ៊ុនមេរបស់ Volvo, Geely Auto Group បានប្រកាសបញ្ចេញរថយន្ដអគ្គសនីថ្មីរបស់ខ្លួនមានឈ្មោះថា Geometry EX3 ដែលជាម៉ូដែលថ្មីបំផុតរបស់ Geely ក្នុងតម្លៃ $9,200។

Geometry EX3 នេះមានទំហំប្រហាក់ប្រហែលនឹង Honda HR-V គ្រាន់តែរៀងខ្លីជាងបន្ដិច ដែលវាមានបណ្ដោយប្រវែង 4 m ទទឹង 1.75 m កម្ពស់ 1.57 m និងមាន ៥ កៅអី ។

EX3 នេះត្រូវបានបំពាក់ដោយម៉ូទ័រអគ្គសនីកម្លាំង 70kW ស្មើនឹង 93.8 សេះ និងអាគុយថាមពល 37.2 kwh ដែលអាចឲ្យវាបើកបរបានចម្ងាយ 322 km ដោយប្រើរយៈពេលសាកដល់ 80% ត្រឹមតែ 30 នាទីជាមួយស្ថានីយ៍សាកល្បឿនលឿន ។

សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាខាងក្នុងវិញ វាត្រូវបានភ្ចាប់ជាមួយកុងទ័រ LCD ទំហំ 10.25-inch, អេក្រង់កម្សាន្ដ touch screen ទំហំ 8-inch ។

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រៅពីផលិតឡានអគ្គិសនីតម្លៃទាប ក្រុមហ៊ុន Geely ក៏កំពុងតែគ្រោងបើកការសាងសង់ស្ថានីយ៍ផ្លាស់ប្ដូរអាគុយឡានអគ្គសនីចំនួន 5000 កន្លែង ក្នុងប្រទេសចិន នៅឆ្នាំ ២០២៥ ផងដែរ។
ប្រភព៖ Green Car Report ប្រែសម្រួល៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី