កាលពីពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រដ្ឋាភិបាលកំពុងរៀបចំគោលការណ៏ និងហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្ររថយន្តអគ្គិសនី(EV) និងលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តអគ្គីសនីនៅក្នុងប្រទេសកម្ពុជា ព្រមទាំងពង្រឹងផែនការកាត់បន្ថយការបំភាយឧស្ម័នកាបូនផងដែរ ។
ជាមួយគ្នានេះកម្ពុជាក៏បានចុះហត្ថលេខារួមគ្នាជាប្រទេសផ្សេងទៀតក្នុងការលុបបំបាត់ឡានសាំងត្រឹមឆ្នាំ ២០៤០ ខណៈដែលឡានអគ្គិសនីបានមានវត្តមានក្នុងទីផ្សារកម្ពុជារួចហើយ ។

រថយន្តអគ្គិសនីដូចជា MG, Tesla, BMW គឺជាកាតាលីករដ៏សំខាន់សម្រាប់ការកាត់បន្ថយឧស្ម័នកាបូនិក និងការបំភាយឧស្ម័នដែលពាក់ព័ន្ធនៅក្នុងបរិយាកាស និងការបោះជំហានក្នុងការទប់ស្កាត់ការបង្កគ្រោះថ្នាក់ដល់បរិស្ថាន។
ក្នុងនោះដែរ ក្រុមហ៊ុន MG Cambodia បានប្រាប់ Advan Auto ថា "យ៉ាងណាឡានអគ្គិសនីក៏មានគុណវិបត្តិមួយចំនួនបើប្រៀបធៀបទៅនឹងរថយន្តប្រើសាំងធម្មតានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរថយន្តអគ្គិសនីនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសគឺពេលទៅថ្ងៃអនាគត ដែលប្រជាពលរដ្ឋកម្ពុជាគួរយល់ដឹងមុនសម្រេចចិត្តធ្វើជាម្ចាស់ឡានអគ្គិសនី" ។

• គុណសម្បត្តិ


• គុណវិបត្តិ

ប៉ុន្តែយ៉ាងណា MG Cambodia ក៏បានអះអាងថា នៅថ្ងៃអនាគត, រថយន្តអគ្គិសនីនឹងមានការពេញនិយមនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន ព្រមទាំងផ្តល់នូវភាពងាយស្រួល និងសន្សំសំចៃដល់ប្រជាជនកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះដែរ រដ្ឋាភិបាលធានាថានឹងមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មពេញលេញសម្រាប់រថយន្តអគ្គីសនីនៅក្នុងប្រទេសកម្ពុជា រួមទាំងស្ថានីយ៍សាកថាមពល មជ្ឈមណ្ឌលសេវាកម្មថែទាំង និងការផ្គត់ផ្គង់គ្រឿងបន្លាស់ ព្រមទាំងការបណ្តុះបណ្តាលអំពីរថយន្តអគ្គីសនីផងដែរ។
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី