ម្ចាស់រថយន្តថា App បង់ពន្ធតាមស្មាតហ្វូន ធ្វើឲ្យពួកគាត់មានទឹកចិត្តចង់បង់ពន្ធប្រចាំឆ្នាំជូនរដ្ឋ

អ្នកទស្សនា
1212
0/ AKlasseAuto Promotion
2021-11-GTD-Tax-Payer-App.jpg

ក្រោយពីការដាក់ឲ្យដំណើរការការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមប្រព័ន្ធអេឡិចត្រូនិច ឬប្រើប្រាស់ អេបក្នុងទូរសព័្ទដៃ ឈ្មោះថា GDT Tax Payer កាលពីខែកក្កដា ឆ្នាំ ២០២១ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា App នេះបានជួយសម្រួលច្រើន លើកិច្ចការគ្រប់គ្រងចំណូលពន្ធដារ បានរហ័សជាងមុន និងបង្កភាពងាយស្រួល ជូនម្ចាស់យានជំនិះទៀតផង។  

បើតាមសម្ដីរបស់ម្ចាស់រថយន្ដដែលបានប្រើប្រាស់់អេប GDT Tax Payer បានឲ្យដឹងថា មធ្យោបាយនេះបានជួយសន្សំពេលវេលាគាត់ច្រើនមែនទែន ទាំងដំណើរការបង់ពន្ធ និងការធ្វើដំណើរ ជាក់ស្ដែងគាត់ចំណាយពេលបំពេញបែបបទទាមទារផ្សេងៗត្រឹមតែ ៥នាទីប៉ុណ្ណោះ ក្រោយរួចរាល់គាត់គ្រាន់តែរងចាំក្រុមការងាររបស់អគ្គនាយកដ្ឋានដឹកជញ្ជូនយកលតាបត្រមកឲ្យជាការស្រេច។ 

សម្រាប់ការប្រើប្រាស់អេប ម្ចាស់ឡានគ្រាន់តែចូលទៅទាញយក GDT Taxpayer App តាមរយៈ Playstore ឬ Appstore រួចបង្កើតគណនី ហើយ Log in ចូលប្រើជាការស្រេច។​ 

សម្រាប់កាលបរិច្ឆេទផុតកំណត់បង់ពន្ធមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន គឺនៅថ្ងៃទី ៣០ខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ  ហើយចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ តទៅ អគ្គនាយកដ្ឋានពន្ធដារ នឹងអាជ្ញាធរនឹងចុះត្រួតពិនិត្យ ហើយផាកពិន័យយានយន្ថណាដែលមិនទាន់បានបង់ពន្ធ ឬបង់មិនបានត្រឹមត្រូវតាមច្បាប់ជាធរមាន។  

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ អត្ថបទ៖ Andra

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Page : 👉 Advan Auto 

Subscribe Channel : 👉Advan Auto 

Follow TikTok : 👉Advan Auto 

Follow Instagram : 👉Advan Auto

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More