យោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ចនឹងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាព្រមជាមួយនឹងកិច្ចប្រជុំ កាលពីថ្ងៃទី១៣ កញ្ញា នេះ ក្រសួងការពារជាតិបានចេញនូវសារាចរមួយ កាលពីថ្ងៃទី ២០ ម្សិលមិញ ស្ដីពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេងលើយានជំនិះគ្រប់ប្រភេទដែលកំពុងប្រើប្រាស់ស្លាកលេខ ខេមរភូមិន្ទ ។

រូបភាព៖ គណនី Facebook: General TEA Banh
ចំពោះរថយន្ដដែលបានទៅបំពេញកាតព្វកិច្ចពន្ធរួចរាល់ហើយ ក្រសួងនឹងធ្វើការអនុញ្ញាតឲ្យប្រើប្រាស់បានជាធម្មតា ប៉ុន្ដែប្រសិនជាមិនបានធ្វើទៅតាមការជូនដំណឹងទេ រថយន្ដស្លាកលេខ ខ.ម ទាំងនោះ នឹងត្រូវក្រសួងការពារជាតិ ដកហូតស្លាកលេខដោយស្វ័យប្រវត្តិ។

រូបភាព៖ គណនី Facebook: General TEA Banh
គួរបញ្ជាក់ផងដែរថា យានយន្ដដែលអនុញ្ញាតឲ្យប្រើប្រាស់ស្លាកលេខ ខ.ម មានដូចជា យានយន្ដដែលត្រូវបានរដ្ឋបំពាក់ ឬកម្មសិទ្ធរបស់រដ្ឋតែត្រូវយកមកកែច្នៃតម្លើងជាថ្មី យានយន្ដបានពីប្រទេសជំនួយ ឬអំណោយសប្បុរសជនដែលបំពេញកាតព្វកិច្ចពន្ធរួច យានយន្ដដែលទទួលបានពីការសម្រេចរបស់តុលាការ ឬយានយន្ដដែលទាហានទិញដោយប្រើធនធានផ្ទាល់ខ្លួនដាក់ចូលក្នុងក្របខណ្ឌរដ្ឋ។
ចំណែកឯរថយន្ដដែលត្រូវប្ដូរចង្កូតពីស្ដាំមកឆ្វេងត្រូវរូតរះធ្វើឲ្យបាន យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២២។
ប្រភព៖ FB: General TEA Banh អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី