រថយន្តសេរីថ្មី Maxus G50 ផ្តល់ជូនអ្នកនូវតម្លៃសមរម្យ, ផាសុកភាព, ភាពធំទូលាយ និងសុវត្ថិភាព

អ្នកទស្សនា
2647
0/ AKlasseAuto Promotion
2021-11-Maxus-g50.jpg

វិស័យរថយន្តផ្នែក MPV កំពុងមានការរីកចម្រើនបន្តិចម្តងៗនៅក្នុងប្រទេសកម្ពុជា ដោយសារតែមានគ្រួសារជាច្រើនត្រូវការរថយន្តលក្ខណៈគ្រួសារដែលផ្តល់នូវតម្លៃសមរម្យ, កន្លែងធំទូលាយ, ដំណើរការល្អ និងការរចនាដ៏អស្ចារ្យ។

ដើម្បីបំពេញតម្រូវការសម្រាប់ប្រជាជនកម្ពុជាក្រុមហ៊ុន Maxus Cambodia បានបង្ហាញវត្តមានរថយន្តប្រភេទ MPV 8កៅអីសេរីថ្មីនោះគឺ Maxus G50 អមជាមួយនឹងតម្លៃពិសេសចាប់ពី $37,000 ប៉ុណ្ណោះរួមនឹងការធានាគុណភាពរយៈពេល៥ឆ្នាំ ហើយអ្នកទិញអាចពិចារណាជាមួយនឹងជម្រើសពីរគឺ Maxus G50 Luxury និង Luxury Plus ។

រូបភាព៖ Mexus Cambodia
រូបភាព៖ Mexus Cambodia

ដោយមានការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃទំហំរូបរាង និងរចនាបទដ៏ទាក់ទាញ ទើបធ្វើឱ្យវាត្រូវបានក្លាយជារថយន្ត MPV ពេញលក្ខណៈនិងមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ។

រចនាបទស្ទីលថ្មី ការរចនារូបរាងដ៏ស្រស់ស្អាត និងគុណភាពរបស់វាត្រូវបានបង្កើនឡើងយ៉ាងល្អ។ ការពង្រីកនៃប្រវែងគម្លាតពីកង់មុខទៅកង់ក្រោយ និងប្រព័ន្ធទំនើបៗជាច្រើន ហើយជាពិសេសទាក់ទងនឹងទំហំនៃកម្ពស់ពីកៅអីទៅដំបូលឡាន ភាពធំទូលាយនៃកៅអីអង្គុយរវាងជួរទីពីរនិងកៅអីជួរទីបី ព្រមទាំងកន្លែងផ្ទុកសម្ភារៈធំទូលាយ ដែលវាបានឈានដល់កម្រិតដ៏ល្អប្រសើរក្នុងចំណោមរថយន្តប្រភេទMPVនេះ ហើយវាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់។

រូបភាព៖ Mexus Cambodia
រូបភាព៖ Mexus Cambodia

Maxus G50 មានប្រវែងបណ្តោយ 4,820mm, ប្រវែងទទឹង 1,825mm និងកំពស់ 1,780mm រួមជាមួយនឹងគម្លាតកង់មុខទៅកង់ក្រោយប្រវែង 2,800mm។

Maxus G50 ភ្ជាប់មកជាមួយទំហំខាងក្នុងដ៏ធំទូលាយល្អ ហើយទំហំនៃកៅអីជួរទីមួយគឺ176 mm, ប្រវែងចន្លោះពីកៅអីជួរទីពីរគឺ 161 mm និងចន្លោះជួរទីបីគឺ 130 mm ដែលល្អគ្រប់គ្រាន់សម្រាប់គ្រួសារធំដែលមានសមាជិកចាប់ពី ៧នាក់ឡើងទៅ។

Maxus G50 អាចផ្ទុកបន្ទុកបានយ៉ាងធ្ងន់ ដែលអាចផ្ទុកបានដល់ទៅ 500 គីឡូក្រាម ជាមួយនឹងទំហំធំរហូតដល់ 2000លីត្រ។

រូបភាព៖ Mexus Cambodia
រូបភាព៖ Mexus Cambodia

ដំណើរការដ៏ល្អរបស់ Maxus G50 គឺជាបច្ចេកវិទ្យាថ្មីនៃម៉ាស៊ីនតួបូចំណុះ 1.5 T ដែលផ្តល់ថាមពលយ៉ាងខ្លាំង 119Kw និងកម្លាំងរមួល 250Nm ដែលកម្លាំងនេះគឺគ្រប់គ្រាន់សម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវ និងសន្សំសំចៃលើថ្លៃពន្ធផ្លូវផងដែរ។

រូបភាព៖ Mexus Cambodia
រូបភាព៖ Mexus Cambodia

ការសន្សំសំចៃប្រេងឥន្ធនៈ, រថយន្ត Maxus G50 ស៊ីប្រហែលជា ១២-១៤ L ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ សម្រាប់ការបើកបរផ្លូវក្នុងទីក្រុង។ នៅពេលដែលអ្នកបើកបរនៅលើផ្លូវហាយវេ រថយន្ត MPV នេះស៊ីប្រេងឥន្ធនៈត្រឹមតែជាង ៧L ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។ សរុបមក ទាំងនេះគឺជាតួលេខដ៏ល្អសម្រាប់កម្រិតនៃការស៊ីសាំង ហើយជាពិសេសបើគិតពីទំហំរបស់វា និងស្ថានភាពចរាចរណ៍ដែលអ្នកត្រូវជួបប្រទះ។

រូបភាព៖ Mexus Cambodia
រូបភាព៖ Mexus Cambodia

នៅពេលនិយាយអំពីលក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពរបស់ Maxus G50 វាបានភ្ជាប់មកជាមួយពោងសុវត្ថិភាពខាងអ្នកបើកបរ និងអ្នករួមដំណើរខាងមុខ, ពោងសុវត្ថិភាពផ្នែកខាងមុខ, មុខងារផ្តល់ដំណឹងពីខ្សែក្រវ៉ាត់សុវត្ថិភាពសម្រាប់អ្នកជិះទាំងអស់, ដែកនៃតួរថយន្តគឺមានភាពធន់ល្អ និង ប្រព័ន្ធ ISOFIX ផងដែរ។

រូបភាព៖ Mexus Cambodia
រូបភាព៖ Mexus Cambodia

លក្ខណៈពិសេសសុវត្ថិភាពផ្សេងទៀតសម្រាប់ Maxus G50 រួមមានដូចជា ប្រព័ន្ធទប់លំនឹង, ឧបករណ៍ចាប់សញ្ញាមុខក្រោយដែលជំនួយពេលចតរថយន្ត, កាមេរ៉ាខាងក្រោយដែលបង្ហាញពីទិដ្ឋភាព៣៦០ដឺក្រេ, ប្រព័ន្ធ immobilizer និងប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្ត ដែលធ្វើឲ្យការធ្វើដំណើររបស់អ្នកមានសុវត្ថិភាព និងផាសុកភាព។

រូបភាព៖ Mexus Cambodia
រូបភាព៖ Mexus Cambodia

Maxus G50 ក៏កំពុងតែទទួលបានការគាំទ្រជាខ្លាំងនៅក្នុងប្រទេសហ្វីលីពីន ប្រទេសគុយវ៉ែត ហើយឥឡូវនេះវាជាការចាប់ផ្តើមដ៏ល្អនៅក្នុងប្រទេសកម្ពុជាសម្រាប់គ្រួសារដែលមានថវិកាកំណត់ហើយមានតម្រូវការយានយន្តដែលមានភាពធំទូលាយ និងថែមទាំងមានតម្លៃកាន់តែប្រសើរថែមទៀត។

រូបភាព៖ Mexus Cambodia
រូបភាព៖ Mexus Cambodia

វាផ្តល់នូវផាសុកភាពល្អទាំងការអង្គុយ ផ្នែកម៉ាស៊ីន និងមុខងារដ៏ល្អយ៉ាងពិសេស។ វាក៏បានផ្តល់ជូនបានយ៉ាងល្អផងដែរនូវកម្លាំង ព្រមនឹងតួលេខនៃការសន្សំសំចៃប្រេងឥន្ធនៈ។ Maxus G50 គឺពិតជារថយន្ត MPV ដែលត្រៀមរួចជាស្រេចដើម្បីបំពេញតម្រូវការរបស់អ្នកអ្នកប្រើប្រាស់។ កន្លែងអង្គុយរបស់វាគឺពិតជាល្អសម្រាប់អ្នកដែលកំពុងចាប់ផ្តើមគ្រួសារ ឬកំពុងស្វែងរករថយន្តថ្មីសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ និងសម្រាប់ការងារអាជីវកម្មផ្សេងៗ។

រូបភាព៖ Mexus Cambodia
រូបភាព៖ Mexus Cambodia

…………………………………………………………………..

ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីៗទាក់ទងនឹងរថយន្ដសូម ៖

Follow Page : 👉 Advan Auto

Subscribe Channel : 👉Advan Auto

Follow TikTok : 👉Advan Auto

Follow Instagram : 👉Advan Auto

ចែករំលែក

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More