តាមរយៈការប្រកាសរបស់រដ្ឋបាលខេត្តពោធិសាត់កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២១ បានឲ្យដឹងថាខេត្តពោធិ៍សាត់គ្រោងនឹងស្វាគមន៍រោងចក្រផ្គុំ និងតម្លើងរថយន្ដ Ford ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។

រូបភាព៖ Pursat Provincial Hall
ការបង្កើតរោងចក្រនេះអាចនឹងស្រូបយកកម្លាំងពលកម្មបានប្រមាណ ៥០០នាក់សម្រាប់ដំណើរការខ្សែសង្វាក់ផលិតកម្ម ដែលជាកត្តាមួយជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរផងដែរ ចំណែកឯថ្ងៃខែដែលនឹងចាប់ផ្ដើមដំណើរការសាងសង់គឺមិនទាន់មានភាពច្បាស់ការនៅឡើយទេ ។

រូបភាព៖ Pursat Provincial Hall
ដំណឹងល្អមួយនេះ ត្រូវបានប្រកាសតាមរយៈគេហទំព័រហ្វេសប៊ុកផេក សាលាខេត្តពោធិ៍សាត់ (Pusat Provincial Hall) បន្ទាប់ពីការប្រជុំរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍកម្ពុជាដែលមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ស្ដីពីកិច្ចពិភាក្សាលើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើង បូករួមទាំងការផលិត ចែកចាយ លក់ និងសេវាកម្ម របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD ផ្ដោតទៅលើម៉ូដែល Ford Ranger និង Ford Everest។
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់ អត្ថបទ៖ Andra
…………………………………………………………………..
ដើម្បីទទួលបានព័ត៌មាន ចំណេះដឹង និងវីដេអូថ្មីសូម ៖
Follow Page : 👉 Advan Auto
Subscribe Channel : 👉Advan Auto
Follow TikTok : 👉Advan Auto
Follow Instagram : 👉Advan Auto
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព